ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ត្រូវបានម្តាយរបស់នាង យកទៅលក់ ហើយត្រូវបានបុរសដែល ជាអ្នកទិញនោះ ធ្វើទារុណកម្មផ្លូវភេទយ៉ាងខ្លាំង ប៉ុន្តែទំរាំតែបែកការណ៍ដឹង រឿងពិតនោះ គឺយឺតពេលទៅហើយ ដោយសារតែម្តាយលក់នាងតាំងពី អាយុ ១២ ឆ្នាំ រហូតមកដល់ នាងអាយុ ១៣ ឆ្នាំទើបដឹងរឿង។

តាមប្រភពព័ត៌មានចិន បានអោយដឹងថា ក្មេងស្រីដែលត្រូវបានម្តាយលក់នោះមានឈ្មោះថា Jiajia រីឯម្តាយរបស់គេ មានឈ្មោះថា Cai គាត់បានរៀបការប្តីទី ១ របស់គាត់នៅអាយុ ១៥ ឆ្នាំមានកូនទី ១ ឈ្មោះ Jiajia ដែលជាជនរងគ្រោះ ហើយគាត់បានយកនាងទៅអោយ ពូរបស់នាងដែលជាជនពិការមានឈ្មោះថា Luo ចិញ្ចឹម ដោយគាត់បានប្រាប់ពូរបស់នាងថា គាត់គ្មានសមត្ថភាពចិញ្ចឹមនោះទេ។ រហូតមកដល់នាងមានអាយុ ១២ ឆ្នាំ អ្នកស្រី Cai ក៏មកយក Jiajia ពីលោក Luo ដែលត្រូវជាពូរបស់នាងវិញដោយប្រាប់ថា គាត់ចង់អោយនាងទៅធ្វើការនៅភោជនិយដ្ឋាន។ គួរបញ្ជាក់ផងដែរថា ពេលនោះអ្នកស្រី Cai បានយកប្តីមួយទៀតនិង មានកូនប្រុសម្នាក់ទៀតបាត់ទៅហើយ។ បន្ទាប់ពីលោក Luo​ បាត់ដំណឹងរបស់ក្មួយស្រីគាត់ យូរពេកទើបគាត់ដាច់ចិត្តជីកសួរអ្នកស្រី Cai ជាច្រើនលើកច្រើនសារ ទើបអ្នកស្រី Cai ធ្លោយមាត់និយាយថា គាត់បានលក់ Jiajia ទៅអោយបុរសចំនាស់ម្នាក់ ក្នុងតំលៃ ៣ ៥០០ យាន់ (ប្រហែល ៥៥០ ដុល្លាអាមេរិច)។ គ្រាន់តែលឺដូច្នេះលោក Luo បានផ្តល់ដំណឹងទៅប៉ូលិសដើម្បីធ្វើការឃាត់ខ្លួន ម្តាយរបស់ Jiajia រួចឈានទៅឃាត់ បុរសចំនាស់ដែលជាអ្នកទិញ Jiajia ភ្លាម។ តែគួរអោយស្តាយ Jiajia ត្រូវបានបុរសចំនាស់នោះធ្វើទារុណកម្ម ផ្លូវភេទ អស់រយៈពេលមួយឆ្នាំបាត់ទៅហើយ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]