បរទេស៖ ថ្នាំគ្រាប់ប្រភេទថ្មី ដែលមានសមត្ថភាព អាចថតបាន ពីទិដ្ឋភាពនៃ គ្រឿងក្នុងរបស់ មនុស្សត្រូវបាន ណែនាំដោយអ្នក វិទ្យាសាស្រ្តនិងកំពុង ទទួលបានការ ចាប់អារម្មណ៍យ៉ាង ខ្លាំងផងដែរ។

ថ្នាំគ្រាប់ដ៏អស្ចារ្យ នេះឈ្មោះថា Pillcam អាចហៅបានថា ថ្នាំគ្រាប់កាមេរ៉ា គឺវាផ្ទុកទៅដោយ LED flash និង កាមេរ៉ា នៅក្នុងនោះ។ សមត្ថភាពពិសេស របស់វាអាច ផ្តិតយករូបភាព នៃគ្រឿងក្នុង របស់មនុស្ស បានចំនួន១៨រូប ក្នុងពេលតែ ១វិនាទីប៉ុណ្ណោះ នៅពេលដែល មនុស្សលេបវាចូលទៅ។

គួរបញ្ជាក់ផងដែរថា ថ្នាំប្រភេទនេះ គឺលេបដូចជា ថ្នាំធម្មតាដូច្នោះដែរ ហើយវានឹង ធ្លាក់ចូលទៅ តាមផ្លូវអាហារ ដោយមិនមាន ប៉ះពាល់អ្វីឡើយ។ ចំណុចសំខាន់ ក្នុងការបង្កើត ថ្នាំគ្រាប់នេះ ឡើងគឺដើម្បី អាចឲ្យគ្រូពេទ្យ មើលឃើញកាន់ តែច្បាស់អំពី សរីរាង្គខាងក្នុង របស់អ្នកជំងឺ នៅពេលដែល ប្រព័ន្ធស្កេនខាងក្រៅ មិនអាចស្វែងរក ឃើញច្បាស់នោះ។

លោក Dr. Salil Singh អ្នកប្រឹក្សានៃ ផ្នែកព្យាបាលជំងឺ ឧស្ម័នក្នុងពោះវៀន នៅឯមន្ទីរពេទ្យ Royal Bolton បាននិយាយថា “ថ្នាំនេះមាន ប្រយោជន៍ជាច្រើន ក្នុងការពិនិត្យ មើលបញ្ហាទៅលើ គ្រឿងក្នុងរបស់ មនុស្សដែលភាគច្រើន ការឆ្លុះអេកូ មិនអាចមើលឃើញ”។

ថ្នាំគ្រាប់ Pillcam នេះនឹងអាច ដាក់លក់ក្នុង ពេលខាងមុខ ហើយតម្លៃរបស់ វាប្រហែលជា ជិត៨៥០ដុល្លារ ក្នុង១គ្រាប់៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបភាពនៃ បញ្ហាគ្រឿងក្នុង របស់មនុស្ស


ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]