ខេត្ត​តាកែវ​ ៖ ​ក្រុម​ចោរ​​កាច់​សោ.ក​​ម៉ូតូ​ចំនួន​២​នាក់​ក្នុង​ចំណោម​បក្ស​​ពួក​៣​នាក់ ត្រូវ​បាន​​ប៉ូលិស​​ស្រុក​បាទី ចាប់​ខ្លួន​​បញ្ជូន​ទៅ​ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​ដើម្បី​ចាត់​ការ​បន្ត ខណៈ​ពួក​គេ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​ធ្វើ​សកម្ម​ភាព​កាច់​សោ.ក​​​ម៉ូតូ​១​ គ្រឿង​​​ទៀត​ដែល​ម្ចាស់​​បញ្ឈរ​ទុក​​នៅ​​​ចិញ្ចើម​​ផ្លូវ ហើយ​​ចុះ​ទៅ​មើល​កូន​កំពុង​​ភ្ជួរ​ស្រែ តែ​ក្រោយ​ពី​យក​ម៉ូតូ​បាន​ហើយ​ក្រុម​ជន​ល្មើស​ជិះ​​រត់​​ហើយ​​ឈប់​តាម​ផ្លូវ ​ដើម្បី​ដោះ​ស្លាក​លេខ​​​ចោល​​ក៏​ត្រូវ​ប៉ូលិស​​ក្របួច​ជាប់​តែម្តង ។

​ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​​​វេលា​​ម៉ោង​​៣​ និង​៣០​នាទី​​រសៀល​ថ្ងៃទី​​១៥ មិថុនា ​ស្ថិត​នៅ​ភូមិ​ក្រសាំង​ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្ត​តាកែវ ។ ជន​សង្ស័យ​២​នាក់​​នេះ​មាន​ឈ្មោះ​សាក់ សុខ​គុន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់​នៅ​ភូមិ​​ជ្រោយ​ថ្ម ​ឃុំ​បឹង​កុក ក្រុង​កំពង់​ចាម និង​ឈ្មោះ​ប៊ូ ភក្តិ ភេទប្រុស អាយុ​២១​ឆ្នាំ រស់​នៅ​ភូមិ​សង្គ្រោះ ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាមជរ ខេត្តព្រៃ​វែង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]