ពិភពលោក៖ បើយោងតាមប្រភពព័ត៌មាន ស៊ីអិនអិន កាលពីថ្មីៗនេះ បានផ្សាយ និងដកស្រង់ នូវរបាយការណ៍មួយនៃ ទស្សនាវដ្តី Travle + Leisure ដែលបាន បង្ហាញនូវ ចំណាត់ថ្នាក់ ទីក្រុងចំនួន១០ ទូទាំងពិភពលោក ជាទីក្រុងល្អ បំផុតប្រចាំ ឆ្នាំ២០១៤ សំរាប់ទស្សនាវដ្តីនេះ ដែល ក្នុងនោះក៏មាន ទីក្រុងសៀមរាប របស់ប្រទេសកម្ពុជាផងដែរ ហើយនេះពិតជា មោទនភាព របស់ប្រទេសកម្ពុជា។

បើតាមប្រភព ដដែលបានឲ្យដឹងថា ពានរង្វាន់ទីក្រុងល្អបំផុតប្រចាំ ឆ្នាំ២០១៤របស់ទស្សនាវដ្តី Travel+ Leisure នេះគឺ បានធ្វើឡើង ដោយ ការស្ទង់ មតិរបស់អ្នក អានទស្សនាវដ្តី ការកំណត់ គោលដៅទេសចរណ៍ និង ការកំណត់កំរិតសេវាកម្មនានា ក្នុងទីក្រុងនិមួយៗ ផងដែរ ។

ក្នុងនោះ ទស្សនាវដ្តី Travel+ Leisure  បានកំណត់យក ទីក្រុងល្អបំផុតទាំង ១០ ប្រចាំឆ្នាំ ២០១៤នេះ រួមមាន ដូចខាងក្រោម ៖

១. ទីក្រុង kyoto ប្រទេសជប៉ុន 


២. ទីក្រុងCharleston រដ្ឋ South Carolina សហរដ្ឋអាមេរិក


៣. ទីក្រុង Florence ប្រទេស អ៊ីតាលី


៤. ទីក្រុង សៀមរាប ប្រទេសកម្ពុជា 


៥. ទីក្រុង រ៉ូម ប្រទេស អ៊ីតាលី

៦. ទីក្រុង Istanbul ប្រទេស ទួគី


៧. ទីក្រុង Seville ប្រទេស អេស្ប៉ាញ 


៨. ទីក្រុង Barcelona ប្រទេសអេស្ប៉ាញ 


៩. ទីក្រុងMexico City ប្រទេស មិុកស៊ិក 


១០. ទីក្រុងNew Orleans  សហរដ្ឋអាមេរិក 


យ៉ាងណាមិញ ទីក្រុង បាងកក ប្រទេសថៃ ដែលធ្លាប់ជាប់លំដាប់លេខ ១ កាលពីឆ្នាំ២០១៣នោះ គឺមិនបាន ជាប់លំដាប់ថ្នាក់ក្នុងទីក្រុង ទាំង១០ល្អបំផុត សំរាប់ឆ្នាំ ២០១៤ នោះ ឡើយ ដោយសារបញ្ហា អស្ថេរភាពនយោបាយក្នុងប្រទេសថៃ ធ្វើឲ្យអ្នកអានទស្សនាវដ្តី នេះ មិនបានចាត់ទុក ទីក្រុងបាងកក ជាទីក្រុងល្អបំផុតក្នុងឆ្នាំ ២០១៤នោះឡើយ  ។ 

គួរបញ្ជាក់ដែរថា បើតាមគេហទំព័រ របស់ទស្សនាវដ្តីនេះ ក៏បានរៀបជាតារាង ចំណាត់ថ្នាក់ ទីក្រុងល្អបំផុតលើ ពិភពលោក និង ទីក្រុង នៅក្នុង ទ្វីបផ្សេងៗ ផងដែរ ។ ក្នុងនោះ ទីក្រុងសៀមរាប អង្គរ នៅ ប្រទេសកម្ពុជា ថែមទាំងបានជាប់នៅ លេខរៀងទី ២ ជាទីក្រុងល្អបំផុត នៅក្នុង ទ្វីប អាស៊ី ផងដែរ ៕ 

តារាង នៃលំដាប់ថ្នាក់ទីក្រុងល្អបំផុតជាងគេ ៖ 


- ទីក្រុងល្អបំផុតប្រចាំទ្វីបអាស៊ី



ប្រភព ៖ CNN travelandleisure

ដោយ ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]