សួនច្បារដ៏តូចមួយ ដែលជាកម្មសិទ្ធរបស់គ្រួសារមួយនៅ Wallsall ប្រទេសអង់គ្លេស គឺជាសួនច្បារមួយក្នុងចំនោមសួនច្បារដ៏ ស្រស់ស្អាតបំផុតនៅលើពិភពលោក។ អ្វីដែលគួរចាប់អារម្មណ៍នោះ គឺសួនច្បារនេះនឹងប្រែប្រួលទៅតាម៤រដូវកាល ដែលកាន់តែបង្កើនសម្រស់នៃសួនច្បារនេះថែមទៀត។

មានសួនច្បារជាច្រើនរយពាន់ដែល មាននៅក្នុងអឺរ៉ុប ប៉ុន្ដែសួនច្បារទាំងនោះសុទ្ធសឹងតែបង្កើតឡើង ដោយក្រុមអ្នកជំនាញហើយ ក៏ត្រូវចំណាយប្រាក់ជាច្រើនផងដែរ។ តែសម្រាប់សួនច្បារនៃ៤រដូវកាលនេះវិញ គឺជាស្នាដៃរបស់គូស្វាមីភរិយាមួយគូ ដែលមានឈ្មោះថា តូរី និង ម៉ារី។ ការច្នៃប្រឌិតសួនច្បារនេះ គឺជាក្ដីស្រម៉ៃរបស់ពួកអ្នកទាំង២ ដែលមានតែមួយ និងមានការទាក់ទាញជាងគេនៅក្នុង Britain ។ រយៈពេល២០ឆ្នាំ គូស្នេហ៍ទាំងពីរបាន សម្រេចចិត្ដក្នុងការផ្លាស់ប្ដូរសួនច្បារ​ដ៏បុរាណរបស់ពួកគេ ទៅជាសួនច្បារមួយដ៏រស់រវើក។

សួនច្បារនេះ នឹងក្លាយទៅជាកន្លែងអនុស្សាវរីយ៍ជារៀង រហូតសម្រាប់ពួកគេ ចុះប្រិយមិត្ដបានបន្សល់ទុកនូវអនុស្សាវរីយ៍ ជាមួយនឹងមនុស្សដែលខ្លួនស្រលាញ់ ហើយឬនៅ?

រដូវស្លឹកឈើជ្រុះ

រដូវធ្លាក់ទឹកកក

រដូវរំហើយ

រដូវក្ដៅ

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]