បរទេស៖ កាលពីពេល ថ្មីៗនេះមជ្ឈដ្ឋានទូទៅ ជាពិសេសប្រិយមិត្ត ដែលចូលចិត្ត កីឡាបាល់ទាត់ និងជាអ្នកគាំទ្រ របស់កំពូលកីឡាករ Lionel Messi បានភ្ញាក់ផ្អើល នៅពេលដែល បានឃើញម៉ូតសក់ថ្មី របស់កីឡាករ រូបនេះអំឡុងពេល ហ្វឹកហាត់របស់ក្រុម Barcelona។

ក្រោយពីបាន ឃើញម៉ូតសក់ ថ្មីនេះដែរ មនុស្សជាច្រើន បានប្រៀបធៀប ម៉ូតសក់នោះ ទៅនឹងតារាបាល់ទាត់ ដ៏ល្បីម្នាក់ទៀត របស់ក្រុម Real Madrid គឺ Cristiano Ronaldo (CR7) ដោយសារតែ គំរូសក់របស់ ពួកគេមើលទៅ ស្រដៀងគ្នា។

តែយ៉ាងណាមិញ ពេលនេះក្នុង បណ្តាញអ៊ិនធើណេត ជាច្រើនបានរកឃើញថា ម៉ូតសក់របស់ Messi ពិតជាដូច ទៅនឹងម៉ូតសក់ របស់មេដឹកនាំ នៃប្រទេស កូរ៉េខាងជើង គឺលោក គីមជុងអ៊ុន (Kim-Jong-un) សឹងតែ៩៥% ទៅហើយ។

បើតាមការ មើលទៅលើ ទម្រង់ជើងសក់ យើងនឹងអាច ឃើញថាស្ទាយរបស់ ពួកគេពិតជា ដូចគ្នាមែនទែន បើយើងមើល តែមួយភ្លែត នោះច្បាស់ជាថា ដូចគ្នាបេះបិទ តែម្តង៕

ចុះចំណែកប្រិយមិត្ត វិញយល់យ៉ាង ណាដែរចំពោះ ម៉ូតសក់របស់ ពួកគាត់ទាំងពីរនេះ?




ប្រភព៖ មេត្រូ

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]