អូស្រ្តាលី៖ ក្នុងពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យា កាន់តែទំនើប ក៏កាន់តែធ្វើឲ្យ របស់របរប្រើប្រាស់ មានភាព ទាន់សម័យ ជាងមុន ផងដែរ។

ថ្មីៗនេះដែរ អ្នកច្នៃប្រឌិតជនជាតិ អូស្រ្តាលីម្នាក់ បានបង្កើត អាវយឺត ដ៏ប្លែកមួយ គឺប៉ះទឹកមិនសើម ទោះបីជា អ្នក ខំត្រាំក្នុងទឹក ក្នុងរយៈពេលយូរ យ៉ាងណា ក៏ដោយ។ ចំពោះសាច់ក្រណាត់អាវនេះ ធ្វើឡើងពី កប្បាស១០០ភាគរយ  ហើយត្រូវបានគេដាក់ ឈ្មោះឲ្យថា Cavalier ហើយ លក្ខណៈ ពិសេសរបស់វា គឺមិនជ្រាបទឹក ។

មិនតែប៉ុណ្ណោះ អាវយឺតសនេះ មិនត្រឹម តែអាចច្រានទឹក ចេញបាននោះទេ ថែមទាំង អាចច្រានជាតិធូលី និងជាតិកខ្វក់ កុំឲ្យជាប់ លើអាវ បានថែមទៀតផង។ បន្ថែមពីនេះទៅទៀត វាគ្មានជាតិគីមី ហើយមិន ប៉ះពាល់ ដល់ សុខភាពរបស់អ្នក នៅពេលពាក់ នោះទេ។

យ៉ាងណាមិញ  អាវយឺតនេះ  គឺអាចពាក់បាន ទាំងប្រុស និងស្រី ហើយអាវមួយ គឺលក់ក្នុងតម្លៃ ៦៥ដុល្លារ រីឯអាវយឺត សម្រាប់ក្មេង ក៏រៀប នឹងចេញ ក្នុងពេលឆាប់ៗនេះផងដែរ។ ចុះប្រិយមិត្ត ចង់ពាក់ អាវយឺត ដែលត្រូវទឹក មិនសើមនេះ ដែររឺទេ?








ប្រភព Dailymail

ដោយ៖ កា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]