ភ្នំពេញៈ ព្រឹត្តិការណ៍កីឡា រត់ពាក់កណ្តាលម៉ារ៉ាតុង ភ្នំពេញលើកទី២ នេះ មានការចូលរួមច្រើនកុះករ ពីសំណាក់អត្តពលិកជាតិ និងអន្តរជាតិ។

ចំនួនអត្តពលិកសរុប នាឆ្នាំនេះមាន ២៥៥២នាក់ ក្នុងនោះ មានអត្តពលិកជនជាតិខ្មែរចំនួន ២៣៥២ ដែលនៅសល់ទីនោះ មានជនបរទេសមកពី ១៧ប្រទេស មានអង់គ្លេស អាឡឺម៉ង់ កាណាដា អូស្រ្តាលី បារាំង អាមេរិក ម៉ាឡេស៊ី និងជប៉ុនច្រើនជាងគេ។

លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានឱ្យដឹងថា នាឆ្នាំនេះមានអ្នកចូលរួមសរុប ២៥៥២នាក់ គឺកើនលើសឆ្នាំមុន ៤០ភាគរយ ។ សម្រាប់អត្តពលិកខ្មែរ មានចំនួន២៣៥៣នាក់ ជនបរទេសក្នុងស្រុកចំនួន ៤៩នាក់ និងបរទេសមកពីក្រៅស្រុកចំនួន ១៥០នាក់ ។

សម្រាប់ព្រឹត្តិការណ៍នេះ មានរត់ពាក់កណ្ដាលម៉ារ៉ាតុបុរស-នារី រត់១០គីឡូម៉ែត្រ បុរស-នារី រត់៥គីឡូម៉ែត្របុរស-នារី និងរត់ ៣គីឡូម៉ែត្របុរស-នារី ហើយលទ្ធផល ចំណាត់ថ្នាក់នោះគឺសម្រាប់វិញ្ញាសា រត់ពាក់កណ្ដាលម៉ារ៉ាតុងបុរស ចំណាត់ថ្នាក់លេខ១ កីឡាកកម្ពុជា ហែម ប៊ុនទីង លេខ២ កីឡាករកម្ពុជាម៉ា វីរ៉ូ និងលេខ៣ កីឡាករកម្ពុជា ឃុត ស្រស់។ រត់ពាក់កណ្ដាលម៉ារ៉ាតុង នារីចំណាត់ថ្នាក់លេខ១ កីឡាការិនីកម្ពុជាលី ណារី លេខ២កីឡាការិនីជនជាតិ បារាំងឈ្មោះ Clem Tanyuide និងចំណាត់ថ្នាក់លេខ៣កីឡា ការិនីជនជាតិអង់គ្លេសឈ្មោះ Lavra Watson ។

រត់១០គីឡូម៉ែត្របុរស ចំណាត់ថ្នាក់លេខ១ កីឡាករកម្ពុជាគៀង សាម៉ន លេខ២ កីឡាករកីឡាករកម្ពុជា ចេង ចាន់ដារ៉ា និងចំណាត់ថ្នាក់លេខ៣ កីឡាករកម្ពុជាកាំង ធឿន។ រត់១០គីឡូម៉ែត្រនារី ចំណាត់ថ្នាក់លេខ១ កីឡាការិនីអូស្ដ្រាលីឈ្មោះ Megan Mc.Donal លេខ២ កីឡាការិនីអាមេរិកឈ្មោះ Alice Collier និង លេខ៣ កីឡាការិនីអាមេរិកកាំងដែរ ឈ្មោះ Marrissa Flannery ។

រត់៥គីឡូម៉ែត្របុរស ចំណាត់ថ្នាក់លេខ១ កីឡាករកម្ពុជា សែន រ៉ាឌី លេខ២ កីឡាករផន ភិរម្យ និងលេខ៣ សុខ ម៉ុងដារ៉ា ដែលពួកគេជាកីឡាករកម្ពុជាទាំងអស់ ។ រត់៥ គីឡូម៉ែត្រនារី លេខ១កីឡាការិនីអាមេរិកឈ្មោះ Allic Vincent លេខ២ កីឡាការិនីអាមេរិកដែរឈ្មោះ Layney Vincent និងលេខ៣ កីឡាការិនីកម្ពុជា ថោ ដាវី ។

រត់៣ គីឡូម៉ែត្របុរសលេខ១ កីឡាករកម្ពុជាស៊ឹម ស៊ីឌីន លេខ២ កីឡាករកម្ពុជា ថៃ សុគន្ធ និងលេខ៣ កីឡាករកម្ពុជា លឹម លីណា ។ រត់ ៣ គីឡូម៉ែត្រនារី លេខ១កីឡាការិនី ទ្រី សុថាវី លេខ២ កីឡាការិនី ឃឹម ចាន់ថន និងលេខ៣ កីឡាការិនីសារិន កញ្ចនា ដែលពួកគេជាកីឡាការិនីកម្ពុជា ទាំង៣នាក់ដែរ ។

សូមបញ្ជាក់ថា សម្រាប់រត់ពាក់កណ្ដាល ម៉ារ៉ាតុងលេខ១ បានរង្វាន់១៥០០ដុល្លារអាមេរិក លេខ២ បាន ១០០០ដុល្លារ និង លេខ៣ បាន៥០០ដុល្លារ មេដាយម្នាក់១ ។ រត់ ១០គីឡូម៉ែត្រ លេខ១ បាន៥០០ដុល្លារ លេខ២ បាន ៣០០ដុល្លារ និង លេខ៣ បាន ២០០ដុល្លារ ក្រៅពីនេះកីឡាករ កីឡាការិនីជាប់ជ័យលាភី ខាងលើក៏ទទួលបាន ពាន១ និងរង្វាន់អនុស្សាវរីយ៍ជាច្រើនទៀតផងដែរ ហើយចំពោះវិញ្ញាសា រត់ជិតៗបានរង្វាន់តិចៗលើកទឹកចិត្តតែប៉ុណ្ណោះ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]