លីប៊ី៖ បុរសវ័យក្មេងម្នាក់ បានដេកស្លាប់ នៅតាមផ្លូវ ខណៈពេលដែល មានអ្នកដំណើរឆ្លង កាត់ជាច្រើន បានឃើញ តែមិនហ៊ានចូលជួយ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសនេះ គឺជាជនរងគ្រោះម្នាក់ ដែលកើតជំងឺ អេប៊ូឡា (Ebola) និងត្រូវបាន ក្រុមគ្រួសាររបស់ពួកគេ ទៅទម្លាក់ចោល នៅតាមផ្លូវនៃទីក្រុង ក្នុងប្រទេសលីប៊ី ដែលស្ថិតនៅក្នុង អាហ្វ្រិកខាងលិចនេះ។ នៅក្នុងនោះ មូលហេតុដែល បណ្ដាលឲ្យសមាជិកគ្រួសារ ទាំងនេះ បោះបង់ចោល ជនរងគ្រោះនេះ គឺដោយសារតែ ខ្លាចឆ្លងជំងឺនេះ។ សម្រាប់មេរោគនេះ ផ្ទាល់ អាចធ្វើឲ្យ អ្នកជំងឺ ហូរឈាម តាមមាត់ និងភ្នែក ដែលនាពេលនេះ មានមនុស្សជាង ៩០០ នាក់ បានបាត់បង់ជីវិត នៅអាហ្វ្រិកខាងលិចនេះ។ 

នៅក្នុងនោះ បានឲ្យដឹងថា សាកសពនៃ ជនរងគ្រោះទាំងឡាយ ដែលបានដាក់ចោល នៅតាមផ្លូវ នឹងមាន បុគ្គលិក ស្មគ្រ័ចិត្ដ ទៅដឹក និងយកទៅបញ្ចុះ យ៉ាងតឹងរឹង ដើម្បីកំចាត់ចោល មេរោគកុំឲ្យមាន ការរីករាលដាលផងដែរ។ 





គួរបញ្ជាក់ថា វីរុស Ebola នេះ ជាជំងឺបែបគ្រុនក្តៅ ដែលមានរោគសញ្ញា ធ្វើឲ្យអ្នកជំងឺ វិលមុខ ឈឺ.ក ឈឺសាច់ដុំ និងឈឺក្បាល ហើយបន្ទាប់មក នឹងបណ្តាលឲ្យ ក្អួត និង រាគ។ រោគសញ្ញាថ្មីៗនេះគឺ អាការៈ ហូរឈាមចេញតាមមាត់ ត្រចៀក ចម្រុះជាដើម។ ក្រោយមកអ្នកជំងឺ អាចឈាន ដល់ការស្លាប់បាត់បង់ជីវិតតែម្តង។ ប៉ុន្តែចំពោះ វីរុស Ebola នេះ មិនមែនជាវីរុសឆ្លង តាមខ្យល់នោះទេ វាគឺឆ្លង តាមឈាម និងការប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺតែប៉ុណ្ណោះ។

យ៉ាងណាមិញ ខាងក្រោមនេះ គឺជាវិធីសាស្ត្រ សំខាន់ៗមួយចំនួន ក្នុងការការពារ ខ្លួនអ្នក ពីការឆ្លងនូវ មេរោគមរណៈ Ebola ៖

១. ជៀសវាងការធ្វើដំណើរ ទៅកាន់តំបន់ ដែលមានកើតមាន មេរោគមរណៈ Ebola ហើយពិនិត្យ និងតាមដាន រាល់ព័ត៌មាន ដែលទាក់ទង នឹងការរីករាលដាល របស់វាតាមរយៈ មជ្ឈមណ្ឌល ត្រួតពិនិត្យ ជំងឺឆ្លង ឬក៏តាមរយៈ គេហទំព័តបង្ការ ជំងឺផ្សេងៗ។

២. អនុវត្តន៍នូវ អនាម័យដៃ ជាមូលដ្ឋាន ដោយលាងដៃ ឲ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក ឬក៏លាងជាមួយនឹង ផលិតផល ទឹកលាងដៃ ដែលមានជាតិ អាល់កុល យ៉ាងតិច៦០%។

៣. កុំបរិភោគសាច់សត្វព្រៃ ឬសាច់ឆៅ។

៤. ជៀសវាង ការទំនាក់ទំនង ជាមួយមនុស្ស ដែលបានឆ្លងមេរោគនេះ ព្រោះតែមេរោគមរណៈ Ebola ត្រូវបានឆ្លង ដោយផ្ទាល់ តាមរយៈ ឈាម, វត្ថុរាវផ្សេងៗ, និងការប៉ះពាល់ អ្នកជំងឺផ្ទាល់ តែម្តង។

៥. ត្រូវអនុវត្តន៍តាម វិធីបង្ការដែលមាន ជាពិសេសគឺ សម្រាប់បុគ្គលិក ផ្នែកវេជ្ជសាស្ត្រ ដោយពាក់នូវ របស់ការពារ មេរោគដូចជា ស្រោមដៃ អាវវែង ម៉ាស់ និងរបាំងភ្នែកជាដើម។

៦. ទុកអ្នកដែល បានឆ្លងនូវមេរោគនេះ ឲ្យនៅដាច់ដោយដែក ពីអ្នកដទៃ។

៧. កុំប្រើប្រាស់ម្ជុល ដែលប្រើប្រាស់រួច និងលាងសម្អាត សម្លាប់មេរោគ រាល់ឧបរណ៍វេជ្ជសាស្ត្រ ដោយប្រុងប្រយ័ត្ន។

៨. កុំប៉ះពាល់ របស់របរអ្នកជំងឺ ដែលឆ្លង មេរោគមរណៈ Ebola ព្រោះសូម្បីតែសាកសព របស់អ្នកស្លាប់ ដោយសារតែមេរោគនេះ ក៏នៅតែមានផ្ទុក មេរោគដ៏កាចសាហាវ នេះដែរ៕

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]