Chandra Wisnu អាយុ ៥៧ ឆ្នាំ មានអការស្បែកចម្លែក ដែលមិនទាន់មានវេជ្ជបណ្ឌិតណា អាចព្យាបាលបានឡើយ ។ ដូចរូបខាងក្រោម ស្បែករបស់គាត់មានកន្ទួលធំតូចពាសពេញស្បែក គ្មានចន្លោះ។

អាការចាប់ផ្ដើមពីខ្នង រាលគ្រប់កន្លែងគ្មានចន្លោះ រហូតដល់គាត់លែងហានចេញទៅក្រៅ។ ពេលគាត់ចេញទៅក្រៅម្ដងៗ គាត់ត្រូវគ្របរាងកាយរបស់គាត់ និង មុខ មិនឲ្យគេឃើញជាពិសេសក្មេងៗ​ ។ គ្មាននរណាម្នាក់ចង់នៅក្បែរគាត់ទេ ព្រោះគេខ្លាចឆ្លងពីគាត់ ។ គាត់ទៅក្រៅនៅពេលគាត់ ត្រូវទៅយកកូនពីសាលា គាត់ក៏មិនចង់ឲ្យមិត្តរបស់កូនស្រីគាត់ ឃើញគាត់ និង សើចចំអកដាក់កូនគាត់។

គាត់ចាប់មានអាការនេះក្នុងអាយុ ១៩ ឆ្នាំ និង គ្របរាងកាយគាត់ជិតក្នុងអាយុ ៣២ ឆ្នាំ ។ គាត់នៅសង្ឃឹមថានឹងមាន វិធីព្យាបាល ព្រោះថាកូនរបស់គាត់ទាំងពីរចាប់ផ្ដើមមានអាការស្បែកនេះដែរ។ គាត់បានចាប់ផ្ដើមចេញមុខ ឲ្យពិភពលោកនេះដឹង និង ស្វែងរកវេជ្ជបណ្ឌិតណាមួយដែលមាន ជំនាញអាចព្យាបាលកូនគាត់ មិនឲ្យក្លាយខ្លួនដូចគាត់។

លោក Chandra Wisnu កើតក្នុងត្រកូលអ្នកមាន និង មានរូបរាងសង្ហារ ប៉ុន្ដែអាការស្បែករបស់គាត់ បានបំផ្លាញជីវិតរបស់គាត់ ទោះគ្រួសារគាត់ចំណាយលុយប៉ុន្មានក៏គ្មាន អ្នកអាចព្យាបាលបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ គាត់នៅទទួលការគាំទ្រពីប្រពន្ធរបស់គាត់ ដែលនៅចាត់ទុកគាត់ជាបុរសសង្សារម្នាក់ គេទាំងពីរបានរៀបការនិងរស់នៅជាមួយគ្នារយៈពេល ៣៥ ឆ្នាំមកហើយ ។ ប្រពន្ធគាត់ក៏ចំណាយពេលជួយសម្អាតពងទឹកលើខ្លួនគាត់ ដែលធ្វើទុក្ខជាពិសេស នៅពេលក្ដៅ។

ពិតជាសរសើរប្រពន្ធរបស់គាត់ ដែលនៅស្រលាញ់គាត់ជារៀងរហូត ទោះគាត់ក្លាយជាមានរូបរាង មិនល្អយ៉ាងណាក៏ដោយ នេះពិតជាការស្រលាញ់ពិតៗ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]