រាជធានីភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកកូរ៉ូឡា ពណ៌ស្លែ ស៊េរីឆ្នាំ១៩៩៥ របស់ខ្លួនដេញតាមស្ទាក់រថយន្តម៉ាកឡង់រ៉ូវែរ មួយគ្រឿងទៀត ដែលអះអាងថា ក្នុងនោះមានប្រពន្ធរបស់គាត់នៅជាមួយប្រុសសហាយ ប៉ុន្តែខណៈពេលរថយន្តកូរ៉ូឡាស្ទាក់បាំងពីមុខក៏ត្រូវរថយន្តឡង់រ៉ូវែរ បុកពីក្រោយបណ្តាលឱ្យក្រពឹតរួចហើយភាគីនៅក្នុងរថយន្តទាំង២ បានចេញមកប្រវាយប្រតប់គ្នា ផ្អើលមនុស្សម្នាចោមរោមពេញផ្លូវសាធារណៈ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី៣ កុម្ភៈ ២០១២ នៅលើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ីខាងលិចភ្លើងស្តុបផ្សារដីហុយបន្តិច ស្ថិតក្នុងស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ បុរសជាប្តី និងរថយន្តកូរ៉ូឡាត្រូវបានប៉ូលិសឃាត់នាំយកទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីសួរនាំពីបទធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ ចំណែកស្ត្រីជាប្រពន្ធមិនត្រូវបានឃាត់ខ្លួនទេ បើទោះជាភាគីទាំង២ពាក់ព័ន្ធគ្នាយ៉ាងណាក៏ដោយ ។
មានសំណួរសួរថា ប្រសិនបើស្ត្រីជាប្រពន្ធពាក់ព័ន្ធនឹងបទល្មើសណាមួយវិញ ដែលប្តីកំពុងតែតាមឃាត់ខ្លួន ហើយប៉ូលិសដោះលែងបែបនេះ តើវាទៅជាយ៉ាងម៉េច? គួរតែឃាត់សួរនាំទាំងអស់គ្នា...។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព 8.75 ភ្នំពេញ, 87.5បាត់ដំបង៕
ដោយប្រុសកោះ
ដកស្រង់ពី គេហទំព័រ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]