ថ្ងៃនេះខ្មែរឡូត សូមលើកយក នូវវិធីទាំង១០យ៉ាង សម្រាប់ធ្វើជា ប្រចាំក្នុងការជួយ ឲ្យអ្នកកាន់តែ មានភាពវៃឆ្លាត ថែមមួយកម្រិតទៀត។ ចង់ដឹងថា វិធីទាំងនោះ គឺជាអ្វីខ្លះ សូមតាមដាន ទាំងអស់គ្នា៖

១.ចេះទាញយក ប្រយោជន៍ពី អ៊ិនធើណេត

ជាធម្មតានៅ ពេលដែលអ្នក ប្រើប្រាស់អ៊ិនធើណេត មិនគួរគ្រាន់តែ ឆែកមើល ទំព័របណ្តាញ សង្គមឬក៏ មើលរូបភាព ផ្សេងៗដែលស្អាត នោះទេ នៅមានទំព័រដែល មានប្រយោជន៍ និងជាកន្លែង ផ្តល់ចំណេះដឹងដល់ អ្នកយ៉ាងច្រើនថែមទៀត។ ដូច្នេះចូរចេះ ឆ្លៀតចូលមើល ទំព័រប្រភេទនេះផង ដើម្បីបង្កើនការ យល់ដឹងដល់ អ្នកកាន់តែ ច្រើនថែមទៀត។

២.កត់ត្រានូវ អ្វីដែលអ្នក បានរៀន

មិនថាអ្នក ពូកែចងចាំ យ៉ាងណាឡើយ គួរតែកត់ត្រា ទុកនូវអ្វី ដែលអ្នកបាន រៀននិង បានដឹង។ ម្យ៉ាងវិញទៀតការ ធ្វើរបៀបនេះវា ក៏បានជួយ ជម្រុញឲ្យការ សរសេររបស់អ្នក កាន់តែស្អាត, ល្អនិង លឿនជាងមុន ថែមទៀត។

៣.ធ្វើបញ្ជី សម្រាប់កត់ទុក នូវភាពជោគជ័យ របស់អ្នក

ការធ្វើបញ្ជី បែបនេះឡើង គឺដើម្បីជួយ រំឭកអនុស្សាវរីយ៍ល្អៗ ក៏ដូចជា បទពិសោធន៍ដែល អ្នកធ្លាប់ឆ្លងកាត់ និងទទួលបាន ជោគជ័យផងដែរ។ លើសពីនេះទៀត បញ្ជីប្រភេទនេះ បានជួយពង្រឹង ទំនុកចិត្តនិងសុភមង្គល ដល់អ្នកបាន យ៉ាងច្រើន។

៤.ការកំសាន្ត ដែលមានប្រយោជន៍

ការសួរជាប្រស្នា ឬក៏ពាក្យប្រដៅ បូករួមនឹង ការលេងអុក, និងរែក ជាដើមត្រូវបាន អ្នកជំនាញនិងគ្រូពេទ្យ ជំរុញឲ្យលេង ព្រោះថាល្បែងទាំងនេះ មិនត្រឹមតែ ផ្តល់ភាពរីករាយ និងការកំសាន្ត ប៉ុណ្ណោះទេ តែវាថែមទាំង ជាវិធីមួយ ក្នុងការហ្វឹកហាត់ ខួរក្បាលរបស់ អ្នកឲ្យមាន ភាពរវៀសនិង មានការចងចាំ ល្អទៀតផង។

៥.មានមិត្តភក្តិដែល ចូលចិត្តរៀន និងឆ្លាត

ការដែលមាន មនុស្សនៅក្បែរ ជាអ្នកចូលចិត្ត រៀននិងជា មនុស្សឆ្លាតផងនោះ វាក៏ជាកត្តា មួយដែលអាច ជំរុញឲ្យខ្លួនយើង ឆាប់វិវត្តន៍ប្រាជ្ញា ក៏ដូចជាឆាប់ បង្កើនភាព វៃឆ្លាតដល់ ខ្លួនឯងជាច្រើនផងដែរ។

៦.អានឲ្យ បានច្រើន

នេះគឺជាវិធី ដ៏សាមញ្ញបំផុតមួយ។ ការអានសៀវភៅ កាសែតនិង ទស្សនាវដ្តី បានផ្តល់នូវ គំនិតនិង ការយល់ដឹង ជាច្រើនដល់អ្នក។ លើសពីនេះទៀត អ្នកដែលចូលចិត្ត អានច្រើនតែងតែ មានគំនិតច្នៃប្រឌិត ថ្មីៗសម្រាប់ បង្កើតវត្ថុអ្វីមួយ។ ដូច្នេះការអាន គឺជាកត្តាសំខាន់ មួយសម្រាប់ជំរុញ ភាពឆ្លាតរបស់ មនុស្ស។

៧.ចេះពន្យល់ទៅ អ្នកដទៃ

អ្វីក៏ដោយ ដែលអ្នកបានរៀន អ្នកនឹងស្គាល់និងដឹង។ តែអ្វីដែលសំខាន់នោះ ថាតើវាដក់ជាប់ ក្នុងខួរក្បាលរបស់ អ្នកបានកម្រិតណា ដូច្នេះការ ចេះពន្យល់ នូវអ្វីដែលអ្នក បានរៀនរួចហើយ នោះទៅកាន់ អ្នកដទៃ វាជារឿងសំខាន់ ព្រោះថាបើសិន ជាអ្នកមិន អាចពន្យល់បាន ទេនោះអ្នកប្រហែល ជាមិនបានយល់ច្បាស់ ពីអ្វីដែលអ្នក ទើបតែរៀន នោះទេ។

៨.សាកល្បងធ្វើ អ្វីដែលថ្មី សម្រាប់អ្នក

ការរៀនធ្វើ អ្វីដែលថ្មីៗ គឺជាចំនុចសំខាន់ មួយក្នុងការផ្តល់ ជាបទពិសោធន៍ ដល់អ្នកទៅ ពេលអនាគត និងដើម្បីស្វែងយល់ ពីលទ្ធផលនិង ប្រយោជន៍នៃ សកម្មភាពណាមួយ ដែលអ្នកមិន ធ្លាប់បានសាកល្បង ពីមុនមក។

៩.រៀនភាសា បរទេសបន្ថែម

ការសិក្សាបន្ថែម នូវភាសាបរទេស ជារឿងដ៏ សំខាន់មួយ ព្រោះថាភាសា បរទេសបានជួយ យ៉ាងច្រើនដល់ផ្នែក សិក្សានិងការងារ របស់អ្នក។

១០.ស្វែងរក ភាពស្ងប់ស្ងាត់ ដើម្បីឲ្យ ខួរក្បាលដំនើរការ បានល្អ

វាជាកត្តា ដ៏សំខាន់មួយ ផងដែរសម្រាប់ អ្នកដើម្បី ស្វែងរកភាព ស្ងប់ស្ងាត់ដើម្បី ទុកពេលឲ្យ ខួរក្បាលរបស់ អ្នកដំនើរការនូវ អ្វីដែលវា បានរៀននឹង យល់ដឹងពីមុនមក។ ការធ្វើរបៀបនេះ ក៏អាចជួយ លំហែខួរក្បាល និងធ្វើឲ្យការ គិតរបស់អ្នក រវៀសនិង ស្រស់ថ្លាជាងមុន ផងដែរ។

តើប្រិយមិត្តយល់ យ៉ាងណាដែរ ចំពោះវិធីទាំង ១០នេះ?

ប្រភព៖ ថាម

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]