រាជធានីភ្នំពេញ ៖ ដោយសារ អាជីពសិល្បៈ កាន់តែ រីកលូតលាស់ ល្អឡើង និងជីវិតប្តី-ប្រពន្ធ មានសុភមង្គល អ្នកនាងសុខ ចាន់ធីតា ហៅតុ ត្រៀមរៀបចំខួប អាពាហ៍ពិពាហ៍១០ឆ្នាំ នាពេល ខាងមុននេះ ។ ក្រោយពេល សម្រាលកូនស្រី មិនទាន់រឹងដៃជើង ស្រួលបួលផង នាងតុបំពេញ ការងារសិល្បៈ ពេញទំហឹងឡើងវិញ ។ នាងមានឱកាស កាន់កាប់កម្មវិធី កម្សាន្តថ្មីៗ មួយចំនួនរបស់ ស្ថានីយទូរទស្សន៍ ។

អ្វីគួរឱ្យកត់សម្គាល់នោះ គឺនាងតុ ប្តូរជិះរថយន្ត ម៉ាករ៉ង់រ៉ូវែ តម្លៃរាប់ម៉ឺនដុល្លារ ។ នេះបង្ហាញថា អាជីពសិល្បៈ របស់នាង និងប្តីកាក់កប។ លើសពីនេះ ពេលនាងកាតុ ចូលរួមលេង ហ្គេមកម្សាន្ត ក្នុងនាមជា តារាកិត្តិយស ឱ្យស្ថានីយ ទូរទស្សន៍ ម៉ាយធីវី បានឈ្នះម៉ូតូ FZ តម្លៃជាង ៣ពាន់ដុល្លារ ។ មានអ្នកសិល្បៈ ជាច្រើនធ្លាប់ ចូលរួមកម្មវិធីនោះ តែមិនមានសំណាង ដូចនាងតុទេ ។ទន្ទឹមនឹង អាជីពសិល្បៈ រីកលូតលាស់នេះ នាងតុមានគម្រោង រៀបចំធ្វើខួប អាពាហ៍ពិពាហ៍ ។ នាងចង់រៀបចំពិធីនេះ ដើម្បីឱុ្យស្នេហា របស់នាង កាន់តែផ្អែមល្ហែម ។

នាងតុដែលកាន់តែ ឡើងសាច់ឈាម ស្អាតជាងមុន ឱ្យដឹងកាល ពីពេលថ្មីៗ នេះថា នាងនិងស្វាមី គិតគ្នាជា បណ្តើរៗហើយ សម្រាប់រៀបចំ ពិធីខួបអាពាហ៍ពិពាហ៍ គម្រប់១០ឆ្នាំ នាពេលខាងមុខ ក្នុងន័យធ្វើឱ្យប្តីប្រពន្ធ និងកូនស្រី របស់នាងកាន់តែ មានសេចក្តីសុខ។ ម្យ៉ាងចង់ឱ្យ ក្រុមគ្រួសារនាង មានលាភសំណាង ជាបន្តទៀត ។ បើទោះជាការ រៀបចំពិធីខួប អាពាហ៍ពិពាហ៍ របស់នាង ចាយប្រាក់ច្រើនមែន តែនាងមិនសាញទេ។ មិនតែប៉ុណ្ណោះ នាងចង់រៀបចំ ពិធីខួបកំណើត កូនស្រីរបស់នាង ពេលគម្រប់១ឆ្នាំ មុននឹងរៀបចំខួប អាពាហ៍ពិពាហ៍ ដោយយល់ឃើញថា កូនស្រីនាង ក៏នាំលាភជូន ឪពុកម្តាយ ជាបន្តបន្ទាប់ដែរ ។

តារាកំប្លែងកំពុងតែ មានប្រជាប្រិយភាព រូបនេះ លើកឡើងថា ឆ្លៀតពេល ដែលពិធីខួប អាពាហ៍ពិពាហ៍ របស់នាងនៅ យូរខែទៀត នាង និងស្វាមី ខិតខំចេញសម្តែង សិល្បៈតាមពិធីនានា ដូចជានៅ តាមទូរទស្សន៍ និងតាមពិធី ជប់លៀង ជាដើម ដើម្បីសន្សំប្រាក់ សម្រាប់រៀបចំពិធី ។ចំណែកស្វាមី របស់នាងតុ គឺលោកសុគន្ធា ឱ្យដឹងថា លោកយល់ស្រប ជាមួយភរិយា ចំពោះការរៀបចំ ពិធីខួប អាពាហ៍ពិពាហ៍ នាពេលខាងមុខ ។ ដូច្នេះហើយទើប ម្នាក់ៗខិតខំធ្វើការ ដើម្បីសន្សំលុយទុក ដើម្បីរៀបចំពិធីនោះ ។ អ្វីដែលសំខាន់ លោកចង់ឱ្យភរិយា សប្បាយចិត្ត និងមានសុភមង្គល ក្នុងគ្រួសារ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ