រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ដោយ​សារ​តែ​ស្រវឹងជោក​ជាំ​ខ្លាំង​ពេក​មិន​អាច​បើក​​រថយន្ត​​ ទៅ​មុខ​បាន ក៏​ចត​រថយន្ត​ចំ​ពាក់​កណ្តាល​ទ្រូង​ផ្លូវ រួច​ដេក​លក់​តែ​ម្តង ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​​វេលា​​ម៉ោង​២​និង​៤០​នាទី​​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៧ មិថុនា ២០១២ នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហនុ សង្កាត់​បឹង​រាំង ខណ្ឌ​ដូន​ពេញ។

​ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​​​គេ​ឃើញ​បុរស​ម្នាក់​​​បើក​រថយន្ត​​ម៉ាក​​កូរ៉ូឡា របស់​ក្រុម​ហ៊ុន​មួយ​តាម​បណ្តោយ​ផ្លូវព្រះ​សីហនុ ពី​កើត​ទៅ​លិច ​។ លុះ​មក​ដល់​ចំណុច​​កើត​ហេតុ ស្រាប់តែ​​ឈប់​រថយន្ត​ចត​លើ​ទ្រូង​ផ្លូវដេក​លក់​យ៉ាង​ស្កប់​ស្កល់ ក្នុង​ស្ថាន​ភាព​ស្រវឹង​​ជោក​ជាំ​ ហើយ​ដោយ​មាន​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​ឃើញ​ក៏​ផ្អើល​ឆោឡោ​ ។ ភ្លាមៗ​ប៉ូលិស​ចរា​ចរ​ខណ្ឌ​ដូន​ពេញ បាន​ជួយ​អន្តរា​គមន៍​ក៏​ដឹង​ខ្លួន​ហើយ​បើក​រថយន្ត​ទៅ​ចត​នៅ​ចិញ្ចើម​ផ្លូវ​ ប្រមាណ​១០​នាទី​ក៏បន្ត​ដំណើរ​ទៅ​មុខ​ទៀត ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]