នារីក្មេងម្នាក់ត្រូវបាន គេបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ ពីនាងបានអង្គុយនៅក្នុង ហាងអិនធើណិតអស់ រយៈពេល ៣ ថ្ងៃមក ដោយសារតែនាង រកការងារធ្វើមិនបាន ធ្វើអោយមានអ្នកលេង អិនធើណិតជាច្រើន អាណិតនាងយ៉ាងខ្លាំង។​

តាមប្រភពព័ត៌មាន បានអោយដឹងថា មាននារីរងគ្រោះមាននាមត្រកូល An អាយុ ២១ ឆ្នាំ មកពីទីក្រុង​ Qingdao ប្រទេសចិន ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ព្រោះជើងរបស់នាងមានសភាពហើមហើយ ស្អុយដោយសារតែ នាងពាក់ស្បែកជើង ដែលគ្មានប្រហោង អោយខ្យល់ចេញចូលត្រឹមត្រូវ រយៈពេលដល់ទៅ ៣ ថ្ងៃបណ្តាលអោយស្ទះសសៃឈាម និង ហើមតែម្តង។ តាមសម្តីរបស់បុគ្គលិកក្នុងហាងអិនធើណិតបាន អោយដឹងថា នាងបានសុំរកការងារធ្វើប៉ុន្តែ ហាងមិនរើសបុគ្គលិកបន្ថែមនោះទេ រួចនាងក៏អង្គុយក្នុងហាងនោះរហូតតែម្តង ដោយសារតែនាងគ្មានលុយក្នុងខ្លួន។ មានអ្នកលេងអិនធើណិតក្នុងហាង បានអោយនាងទៅផ្ទះដែរ ប៉ុន្តែនាងមិនព្រមទៅ ហើយក៏មានអ្នកខ្លះយកបាយមកអោយនាងហូបផងដែរ។ នាងបានអង្គុយរហូតដល់សន្លប់ទើប គេបញ្ជូនទៅមន្ទីរពេទ្យតែម្តងទៅ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]