Sovann2 ថ្ងៃនេះបានអាននូវពត៍មាន ប្លែកមួយមានអារម្មណ៍ថា"មានមោទនះភាពបានកើតជាខ្មែរ" ដែលយើងបានប្រើ Skype រឺ Google Talk នឹងបច្ចេកវិទ្យាទំនើបៗគ្រប់បែបយ៉ាង មានដូចជាការបំរើ សេវាជជែកទូរស័ព្ទតាមរយះ Internet រឺជា VoIP បានយ៉ាងសប្បាយ ... ។ តែផ្ទុយទៅវិញសំរាប់ សហព័ន្ទសាធារណះរដ្ឋប្រជាធិប​តេយ្យ​ អេធីអូបៀ( Federal Democratic Republic of Ethiopia ) ប្រសិនបើលោកអ្នកប្រើ Skype នឹង Google Talk ត្រឹមតែ 30 វិនាទី វាជារឿងខុសច្បាប់ ហើយមានទោសជាប់គុករហូតដល់ 15 ឆ្នាំ ។ តែប្រសិនបើចង់ប្រើសេវាជជែក កំសាន្ត នឹងបញ្ចូនទិន្នន័យផ្សេងៗ មិនថា video chat, social media, email នឹងត្រូវប្រើឆ្លងផ្លូវ Ethio Teleco ដែលជាក្រុមហ៊ុនទាក់ទងជាមួយទំនាក់ទំនងរបស់រដ្ឋបាលប៉ុណ្ណោះ ។ ច្បាប់នេះត្រូវបានកំណត់ឡើងដើម្បីរក្សាសុវត្ថិភាព នឹង ស្ថេរភាពរបស់ប្រទេស ប្រសិនបើមានការធ្វើទំនាក់ទំនងរឺ បញ្ជូនព៍តមានណាៗដែលមិនបានត្រួតពិនិត្យរបស់ពីខាងរដ្ឋបាលនឹងមានកំហុសភ្លាមៗ ។
ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទ ក្នុង Facebook នៅទីនេះ

ដកស្រង់អត្ថបទពី ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]