កោះកុង ៖ លោក មាទី អធិការនគរបាល ស្រុកស្រែអំបិល បានកសាងសំណុំរឿង ឃាតកម្ម សម្លាប់មនុស្សបញ្ជូនមក ស្នងការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១២ ក្នុងករណីសម្លាប់ប្រពន្ធខ្លួនឯង ដោយភ្លើងប្រចណ្ឌ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១២ វេលាម៉ោង ១និង០០នាទី ដែលកើតឡើង នៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។

ជនល្មើស ប្តីជាមនុស្សគ ឈ្មោះ ធុន ឆុយ អាយុ២៦ឆ្នាំ ចំណែកជនរងគ្រោះ ជាប្រពន្ធឈ្មោះ ឈាន ចន្ទ្រា (ស្លាប់) អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។

លោក មាទី អធិការនគរបាល ស្រុកស្រែអំពិល បានប្រាប់មជ្ឈមណ្ឌលព័ត៌មានឲ្យដឹង តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១២ ថា ករណីខាងលើបាន កើតឡើង ដោយភ្លើងប្រចណ្ឌ ដោយជនល្មើស ធុន ឆុយ ជាមនុស្សគ ហើយថ្លង់ ពេលឃើញប្រពន្ធខ្លួនទៅលេងសើចជាមួយអ្នកជិតខាង ជាមនុស្សប្រុស ក៏កើតជាភ្លើងប្រចណ្ឌខ្លាំង រហូតដល់ហ៊ានយកកាំបិតចិតបន្លែ មុខស្រួច ទៅចាក់លើប្រពន្ធចំនួន ៧កាំបិត ខណៈដែលប្រពន្ធកំពុងដេក ក្នុងអង្រឹង នៅក្រោមផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

លោកអធិការបានបន្តថា ក្រោយសម្លាប់ប្រពន្ធហើយ ជនល្មើសបានព្យាយាមរត់គេចខ្លួនចូលក្នុងព្រៃ តែដោយកម្លាំងនគរបាលស្រុកស្រែអំបិល រួមនិងប្រជាពលរដ្ឋ បានរុករកឃើញ និងធ្វើការឃាត់ខ្លួនជនល្មើសតែម្តង។

ក្រោយឃាត់ខ្លួនជនល្មើស សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

គួរបញ្ជាក់ថា ប្តីប្រពន្ធខាងលើ ទើបតែបានរៀបការបាន ២ទៅ៣ខែ ប៉ុណ្ណោះ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ សិលា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]