អាមេរិក៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទីភ្នាក់ងារអវកាស NASA បានបង្ហាញ គំរោងដ៏អស្ចារ្យមួយ ដែល គ្រោងនឹងបង្កើត ឲ្យ មាន ឧស្ម័នអ៊ុកស៊ីហ្សែន នៅភពព្រះអង្គារ ដើម្បីអាចបំពេញបេសកកម្មដ៏ធំមួយ នៅក្នុងការបញ្ជូន មនុស្សទៅកាន់ ភពនេះបាន នៅថ្ងៃ អនាគត ។

តាមប្រភពដដែលថា NASA នឹងចំណាយ លុយប្រមាណជា ១.៩ ពាន់លាន ដុល្លារអាមេរិក ក្នុងការពិសោធន៍ ដែលនឹងប្រែក្លាយភព ដែលពោរ ពេញដោយ ឧស្ម័ន កាបូនឌីអុកស៊ីត ដែលមានពាសពេញក្នុងបរិយាកាស ក្នុង ភពព្រះអង្គារឲ្យ ក្លាយទៅជាមានឧស្ម័នអ៊ុកស៊ីហ្សែន វិញ ។ តាមការ ពន្យល់របស់លោក Bill Gerstenmaier ជាជំនួយ ការបុគ្គលិក រដ្ឋបាល NASA ប្រាប់ពីមូលហេតុ ថា ការបង្កើតឲ្យមាន ឧស្ម័នអ៊ុកស៊ី ហ្សែននេះ គឺវាអាចឲ្យអាកាសយានិក ដកដង្ហើមបាននៅ ពេលដែល បង្ហោះយានអវកាសទៅកាន់ភពព្រះអង្ការ នៅពេលអនាគតនោះ ។

យ៉ាងណាមិញ ដើម្បីសំរេចគោលបំណងនេះ ឧបករណ៍ វិទ្យាសាស្ត្រចល័ត ទំនើបថ្មីមួយ របស់ NASA មាន ឈ្មោះថា MOXIE ដែលវាធ្វើ ការ ដូច ជាម៉ាស៊ីនម្យ៉ាង ដែលនឹងបង្កើតឲ្យមានឧស្ម័ន អ៊ុកស៊ីហ្សែន ចំណុះប្រមាណជា ២២,១៨០ មីលីលីត្រ ក្នុងមួយម៉ោង នេះបើតាម ការសា្រវជ្រាវ របស់អ្នក វិទ្យាសាស្រ្តនៅ ក្នុងវិទ្យាស្ថានបច្ចេកវិទ្យា អាមេរិករដ្ឋ Massachusetts ។

MOXIE ថ្មីមួយ ដែលមានទំហំធំជាង MOXIE ១០០ដងនោះ នឹងត្រូវបានផលិតឡើង ហើយបន្ទាប់មក នឹងបង្ហោះទៅកាន់ ភពព្រះអង្ការ ដើម្បីឲ្យ ចូលទៅបង្កើត បរិមាណ ឧស្ម័នអ៊ុកស៊ីហ្សែន ក្នុងភព ព្រះអង្ការ មុននឹងបញ្ជូនអ្នក អវកាសទៅកាន់ ភពនេះក្នុងកំឡុងឆ្នាំ ២០៣០ ខាងមុខនេះ ។

គួររំលឹក ដែរថា ការបាញ់បង្ហោះ មន្ទីរពិសោធន៍ចល័ត របស់ ទីភ្នាក់ងារ NASA កាលពី ឆ្នាំ ២០១១ ឈ្មោះ Curiosity  គឺបានចុះចត ដោយជោគ ជ័យលើ ភពព្រះអង្គារ ដោយបាញ់បង្ហោះពីសហរដ្ឋអាមេរិក ក្នុងរយៈចម្ងាយ ប្រមាណ ៥៧០ លានគីឡូម៉ែត្រ ហើយនឹងត្រូវ ចំណាយពេលជាង ៨ខែ៕


រូបភាពៈ នៅលើភពព្រះអង្គារ 

ប្រភព៖ newsau

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]