បរទេស៖ ថ្មីៗនេះខ្មែរឡូត បានធ្វើការ ចុះផ្សាយជា បន្តបន្ទាប់អំពី ព័ត៌មានដែលនិយាយ អំពីការព្រួយបារម្ភ របស់ពិភពលោកចំពោះ មេរោគមរណៈ Ebola ដែលកំពុងតែ រាតត្បាតយ៉ាងខ្លាំង និងអាចសាយភាព ទៅលើបណ្តាប្រទេស ជាច្រើនទៀត ព្រមទាំងបង្កឲ្យ មានមនុស្សស្លាប់ យ៉ាងច្រើនផងដែរ។

មេរោគមរណៈ Ebola នេះកំពុងរាតត្បាត យ៉ាងពេញទំហឹង ទៅលើប្រទេស មួយចំនួននៃ ទ្វីបអាហ្វ្រិក ដូចជា នីហ្សេរីយ៉ា និងលីប៊ី ជាដើម។ ហើយពេលនេះ ក្រុមអ្នកជំនាញ ក៏ដូចគ្រូពេទ្យ កំពុងមានការ ព្រួយបារម្ភថា មេរោគកំណាច នេះអាចនឹងជ្រៀតចូល ក្នុងប្រទេសអង់គ្លេស ក៏ដូចជាបណ្តា ប្រទេសដទៃទៀត តាមរយៈសាច់សត្វ។


ក្រុមអ្នកជំនាញ បានសង្កត់ធ្ងន់ថា សាច់សត្វហើយ ជាពិសេសគឺ សាច់សត្វព្រៃ ដែលត្រូវបាន នាំចូលមកកាន់ ប្រទេសអង់គ្លេស អាចផ្ទុកមេរោគ កំណាចនេះហើយ ដែលសាច់ប្រភេទនេះ បានសម្លាប់ជិវិត មនុស្សអស់យ៉ាងតិច ៦៧២នាក់ រួចទៅហើយ ក្នុងតំបន់អាហ្វ្រិក ខាងលិច។

លើសពីនេះទៀត ក្រុមអាជ្ញាធរ ក៏បានបញ្ជាក់ ផងដែរថា មនុស្សអាចឆ្លង មេរោគប្រភេទ នេះដោយការប៉ះពាល់ និងបរិភោគ សាច់ដែលមាន ផ្ទុកមេរោគ។ ការចេញសេចក្តី ប្រកាសនេះបាន ធ្វើឲ្យប្រជាជន ក្នុងប្រទេសអង់គ្លេស ទាំងមូលកំពុង មានការព្រួយ បារម្ភយ៉ាងខ្លាំង។

ស្របពេលនេះដែរ ប្រទេសអាមេរិក ក៏កំពុងតែ ជួបប្រទះបញ្ហា ទាក់ទងទៅនឹង មេរោគមរណៈ នេះផងដែរ ក្នុងការត្រៀមយក គ្រូពេទ្យ២នាក់ របស់ខ្លួនដែល បានឆ្លងមេរោគនេះ ត្រឡប់មកប្រទេស របស់ខ្លួនវិញ ដើម្បីធ្វើការ ពិនិត្យនិង ព្យាបាលផងដែរ។ តែគម្រោងមួយនេះ ត្រូវបានប្រជាជន អាមេរិកភាគច្រើន សម្តែងការមិន ពេញចិត្តនិង ជំទាស់ដោយ មិនចង់ឲ្យ មេរោគនេះ ឆ្លងចូលក្នុង ប្រទេសរបស់ខ្លួនឡើយ។



គួរបញ្ជាក់ ផងដែរថា មេរោគមរណៈនេះ អាចឆ្លងពី មនុស្សម្នាក់ទៅ មនុស្សម្នាក់ តាមរយៈការ ប៉ះពាល់ឈាម កំអួត, និងលាមក របស់អ្នកជំងឺ ហើយរោគសញ្ញា ដំបូងរបស់វាគឺ គ្រុនក្តៅ, ឈឺក្បាល, ក្អួត, រាក, ជាដើម ហើយក្រោយមក បានបន្តិច អ្នកជំងឺក៏ ចាប់ផ្តើមពិបាក ដកដង្ហើម, ពិបាកក្នុងការលេប អាហារព្រមទាំង ចេញឈាមតាមមាត់, ត្រចៀកជាដើម។

មេរោគមរណៈ Ebola មិនទាន់មាន ថ្នាំសម្រាប់ព្យាបាល ឬក៏វ៉ាក់សាំង ដើម្បីការពារឡើយ តែវាអាចនឹង មាននៅក្នុងរយៈពេល ២ទោ៦ឆ្នាំ ខាងមុខទៀត។  តែពេលនេះ វាកំពុងតែ សាយភាយទៅកាន់ បណ្តាប្រទេស ជាច្រើន និងបានសម្លាប់ មនុស្សអស់រាប់ពាន់ នាក់ទៅហើយ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]