តើប្រិយមិត្តចង់បាន ចំនងស្នេហា ដែលរឹងមាំដែលឫទេ? ប្រាកដណាស់ លោកអ្នកពិតជាចង់បាន ស្នេហាមួយ ដែលមានភាពផ្អែមល្ហែម ប៉ុន្តែពេលខ្លះ វានឹងអាច មានការពិបាក ប្រសិនបើអ្នក មិនយល់ពីដៃគូបស់អ្នក។ ដូច្នេះ មិត្តនារីទាំងឡាយ មិនចាំបាច់បារម្ភ ពីបញ្ហានេះទៀតទេ លោកអ្នកគ្រាន់តែ យល់ឲ្យច្បាស់ ថាតើចំនុចអ្វីខ្លះ ដែលដៃគូ របស់អ្នក ចាត់ទុកជារឿងសំខាន់ នោះគឺអាចធ្វើឲ្យចំនងស្នេហ៍ រឹងមាំមួយកម្រិត ពីព្រោះការយល់នូវ ចំនុចសំខាន់ទាំងនេះ អាចជៀសវាង នូវការយល់ច្រលំ មួយចំនួនដែលអាច កើតមានឡើង ក្នុងទំនាក់ទំនងស្នេហា។ ខាងក្រោម គឺជាចំនុចសំខាន់ៗ ទាំង ៧ យ៉ាងដែលនារីៗ គួរតែយល់ពីដៃគូ បុរសដើម្បីទទួលបានចំនងស្នេហ៍រឹងមាំ ៖  

១. គោរព៖ ចំនុចដែលសំខាន់បំផុត ដែលបុរសចង់បានគឺ ការគោរព។ លោកអ្នកប្រហែលជាបាន ជ្រាបហើយថា បុរសៗ ធ្វើអ្វីគ្រប់យ៉ាង ដើម្បីទទួលបាន ការគោរព ពីមិត្តភក្តិ និង មិត្តរូមការងារ តាមដែលអាចទៅរួច។ ម្យ៉ាងវិញទៀតនោះ នៅពេលដែលគាត់ មិនត្រូវបានគោរព ពីអ្នកដទៃទេ គាត់នឹងមានអារម្មណ៍មិនល្អ ហើយ បាក់ទឹកចិត្តយ៉ាងខ្លាំង។ ហើយបើយើងងាក មកចំណងស្នេហា ស្រីប្រុសវិញ អ្នកគួរតែចេះគោរព និង ឲ្យតំលៃគាត់ ពីព្រោះនេះ គឺជាអ្វីដែលគាត់ត្រូវការពីអ្នក។

២. ការសរសើរ៖ នេះគឺរឿងមួយ ដែលគួរឲ្យភ្ញាក់ផ្អើល ដែលបុរសភាគច្រើន មិនអាចរស់នៅ ដោយគ្មានការកោត សរសើរឡើយ។ ពួកគេ តែងតែត្រូវការ ការសរសើរ លើកទឹកចិត្ត នូវជោគជ័យដែលគេមាន។ ហើយនេះគឺរឿង ដែលអ្នកគួរតែធ្វើនៅពេល ដៃគូរបស់អ្នក ទទួលបាន នូវជោគជ័យ អ្វីមួយ ដោយនិយាយ ពាក្យសរសើរ និង សប្បាយចិត្ត ជាមួយគាត់ នោះគាត់នឹងកាន់តែសប្បាយចិត្ត មួយកម្រិតទៀត ហើយថែមទាំង មានអារម្មណ៍ ថា មានសុភមង្គល បំផុតទៀតផង។

៣. ស្នាមញញឹមរបស់អ្នក ៖ តើអ្នកដឹងទេថា ស្នាមញញឹមរបស់អ្នក គឺជាវត្ថុដ៏ សំខាន់ឬទេ? អ្នកអាចទាក់ទាញ ឲ្យមនុស្សគ្រប់គ្នាចូលចិត្ត អ្នកដោយការញញឹម ជាពិសេសគឺដៃគូ អ្នកតែម្តង។ ពីព្រោះការញញឹមរបស់អ្នក បង្ហាញថាអ្នកគឺជា មនុស្សសុទិដ្ឋិនិយម ហើយ គិតអ្វីដែលវិជ្ជមាន នេះហើយគឺកាន់ តែធ្វើឲ្យដៃគូ របស់អ្នកស្រលាញ់ និង យកចិត្តទុកដាក់លើអ្នក មួយកម្រិតបន្ថែមទៀត។ ដូច្នេះ អ្នកគួរតែគិតអ្វីដែលវិជ្ជមាន និង បើកចិត្តឲ្យទូលាយ ដើម្បីទទួល ការស្រលាញ់ពីដៃគូ កាន់តែច្រើន។

៤. ត្រូវការពេលដើម្បីគិត ៖ តើអ្នកដឹងទេថា បុរសៗ ត្រូវការពេលយូរ ដើម្បីគិតរឿងអ្វីមួយ។ ពួកគេតែងតែគិត គិតទៀត ដើម្បីសំរេចចិត្ត លើរឿងអ្វីមួយ ហើយ នៅពេលដែលគាត់ សំរេចចិត្តរឿងអ្វីមួយនោះ គាត់តែងតែ ស្ទាក់ស្ទើរ និង ចំនាយពេល វេលាយូរ  គិតពីផ្លូវវិជ្ជមាន និង ផលលំបាក ដែលកើតលើស្ថានភាព ដែលគាត់កំពុង ប្រឈមមុខ។

៥. ធ្វើឲ្យខ្លួនអ្នកស្រស់ស្អាតជានិច្ច ៖ នៅពេលដែលដៃគូរបស់អ្នក ត្រលប់មកពី ធ្វើការវិញ គឺគាត់តែងតែ ចង់ឃើញអ្នកមុនគេ ហើយ អ្នកត្រូវតែធ្វើយ៉ាងណា ឲ្យមានទឹកមុខ ស្រស់បំព្រង ពីព្រោះនៅពេល គាត់ឃើញ អ្នកស្រស់ស្អាត វាកាន់តែធ្វើឲ្យ គាត់សប្បាយចិត្ត។ ប៉ុន្តែភាព ស្រស់ស្អាត មិនមែនមាន ន័យថា អ្នកត្រូវតែ តែងខ្លួនដូច ជាតារាចំរៀងទេ គឺភាពស្រស់ស្អាត និង ទឹកមុខរីករាយ ពីធម្មជាតិ នោះហើយ គឺជាអ្វី ដែលដៃគូ អ្នកចង់បាន។

៦. លើកទឹកចិត្តនូវការងារដែលគាត់ធ្វើ ៖ រឿងមួយទៀតដែលសំខាន់ សំរាប់ដៃគូអ្នកនោះ គឺការលើកទឹកចិត្ត ដល់ការងារ ដែលគាត់កំពុងធ្វើ។ ព្យាយាមលើកទឹកចិត្តគាត់ នៅពេលដែលអ្នក យល់ឃើញថា អ្នកគួរតែធ្វើ។ ម្យ៉ាងវិញទៀតនោះ ប្រសិនបើគាត់ ខិតខំប្រឹងប្រែង ធ្វើការនោះ ការលើក ទឹកចិត្តរបស់អ្នក គឺការជំរុញទឹកចិត្ត របស់គាត់បន្ថែមទៀត ហើយ ថែមទាំងធ្វើឲ្យគាត់ សប្បាយចិត្ត មួយកម្រិតបន្ថែមទៀតផង។

៧. ការសើចរបស់អ្នក ៖ អ្នកត្រូវដឹងថា ការសើចរបស់អ្នក អាចជះឥទ្ធិពលវិជ្ជមាន ដូចជាការញញឹមរបស់អ្នក ដែរ។ ពីព្រោះពេល ដែលអ្នកសើច វាបានបង្ហាញ ពីភាពរីករាយ និង សុភមង្គលរបស់អ្នក ដែលធ្វើឲ្យដៃគូរបស់អ្នក មានអារម្មណ៍ល្អ ទៀតផង ហើយប្រាកដណាស់ អ្នកនឹងមិនអាចមាន ចំនងស្នេហ៍ជោគជ័យ បានឡើយ ប្រសិនបើអ្នកមិន ដែលសប្បាយរីករាយ ម្តងណានោះ។

ទាំងនេះ គឺជាចំនុចសំខាន់ៗទាំង ៧ យ៉ាងដែល អ្នកគួរតែយល់ ដឹងពីដៃគូបុរស ដើម្បីធ្វើឲ្យចំនងស្នេហ៍ កាន់តែមានភាពរឺងមាំ និង ផ្អែមល្អែម មួយកម្រិតទៀត ។ តើប្រិយមិត្ត បានអនុវត្តហើយឫនៅ?

 

ប្រភព ៖ AMERIKAAKI

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]