រាជធានីភ្នំពេញ ៖ ​​​គូស្នេហ៍​​វ័យ​ក្មេង​​១គូ​ដែល​កំពុង​​អង្គុយ​និយាយ​សា​សង​គ្នា​​ពេល​យប់​ងងឹត​​នៅកន្លែង​​ស្ងាត់​ត្រូវ​បាន​ក្រុមចោរ​​ប្លន់​ធ្វើ​​សកម្ម​ភាព​កាប់​ប្រហារ​​បណ្តាល​ឱ្យ​​យុវជន​​ម្នាក់​ស្លាប់​​បាត់​បង់​ជីវិតភ្លាម​ ៗនៅ​នឹង​កន្លែង​ រីឯ​នាង​ជា​សង្សារ​រងរបួស​យ៉ាងធ្ងន់​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពហុ​ព្យា​បាល​​ និង​សម្ភព​​ចោមចៅ​ ហើយ​​ក្រុមចោរ​​ដ៏សាហាវ​​នោះ​បាន​យក​ម៉ូតូ​របស់​ពួកគេ​មួយ​គ្រឿង​ម៉ាក​ហុង​ដា C125 ស៊េរីឆ្នាំ​​២០១០ គេច​ខ្លួន​ទៅ​បាត់​ស្រមោល ។

ហេតុការណ៍​នេះ​បាន​​កើតឡើង​​កាល​ពីវេលា​ម៉ោង​៨​និង​១៥​នាទី​​​​យប់ថ្ងៃទី​​២ កុម្ភៈ ២០១២ ​​នៅចំណុច​​ខាង​ជើង​ព្រះវិហារ​អិស្លាម​កម្ពុជា​-គូវ៉េត ស្ថិតក្នុង​​ភូមិ​ត្រពាំង​​ទា សង្កាត់​​ត្រពាំង​ក្រសាំង ​ខណ្ឌពោធិ៍សែនជ័យ ​។ គូស្នេហ៍​​ដែល​ស្លាប់ និង​របួស​ដោយ​សារ​ក្រុមចោរ​​កាប់​ប្លន់​នោះ​​ខាង​ប្រុស​ឈ្មោះ​​ឌុល ភូមិ​ម៉ា​​រ៉ា ​អាយុ​២៤​ឆ្នាំ ​ជា​កម្ម​ករ​​រោង​ចក្រ​​កាត់​ដេរ​មាន​ស្រុក​កំណើត​ភូមិ​​កម្ម​ករ ឃុំ​​សំឡាញ ស្រុក​អង្គរ​ជ័យ ​ខេត្តកំពត ​សព្វថ្ងៃ​​ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​ផ្សារ​ឯក​រាជ្យ​២ ភូមិ​ព្រៃ​​ព្រីង​ខាង​ជើង​ សង្កាត់​ចោមចៅ ​ខណ្ឌ​​ពោធិ៍​សែន​ជ័យ ស្លាប់​នៅ​នឹង​កន្លែង ។ ​ចំណែក​ឯ​នាង​ជា​សង្សារ​​ឈ្មោះ​ស៊ី គាត អាយុ​១៩​ឆ្នាំ ជា​កម្ម​ការិនី​​រោង​ចក្រ​​កាត់ដេរ​មាន​ស្រុក​កំណើត​ភូមិ​ចំបក់​បញ្ញា ​ឃុំ​បន្ទាយ​ស្ទោង ​ស្រុក​ស្ទោង​ ខេត្ត​កំពង់​ធំ ​ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​ព្រៃព្រីង​​ខាងជើង សង្កាត់​​ចោមចៅ រង​របួស​ក្បាល​ធ្ងន់​ធ្ងរ​ដេរ​ជាង​១០​ថ្នេរ ។

ដោយ​​ឡែក​ក្រុម​ចោរ​​​ប្លន់​មាន​​គ្នា​២​នាក់​ដើរ​ថ្មើរ​​ជើង​​ប្រដាប់​ដោយ​កាំភ្លើង​​បាន​សម្ងំ​​លាក់​ខ្លួន​រង​់ចាំ​ធ្វើសកម្ម​ភាព​​ប្លន់​នៅ​ត្រង់​ចំណុច​​ខាងលើ​តែម្តង ៕

ដកស្រង់ពី គេហទំព័រ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]