កាលពេលថ្មីៗនេះបុរសម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា  Zhang Yongmingដែលមានអាយុ៥៦ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងភូមិរបស់គាត់នៅភាគ ខាងត្បូងប្រទេសចិន។

បុរសនេះត្រូវបានគេស្គាល់ថា គឺជាមនុស្សដែលស៊ីសាច់មនុស្ស ដែលគាត់បានសម្លាប់មនុស្សប្រុស​១១នាក់។ ជនរងគ្រោះទាំងនោះត្រូវបាន បុរសនេះ កាត់ជាកំណាត់ៗ ហើយឃាតករនេះស៊ីសាច់ដែលកាត់នោះខ្លះ និងបោះទៅឲ្យឆ្កែខ្លះ រួមទាំងយកសាច់មួយផ្នែកធំទៅ លក់នៅទីផ្សារ ដែលគាត់បានប្រាប់អ្នកទិញថា ជាសាច់អូទ្រីស។ នៅពេលដែលប៉ូលីស ធ្វើការរុករកក៏ប្រទះឃើញ គ្រាប់ភ្នែកនៅក្នុងដបស្រាក្រហម និងសាច់ចំណែក​ខ្លះៗត្រូវបានគាត់យកទៅហាលស្ងួត។ ដូចនេះសូម អ្នកទាំងអស់គ្នាមានការប្រុងប្រយ័ត្នមុនពេល ដែលទិញសាច់ណាដែលចម្លែកនិងមាន លក់នៅតាមទីផ្សារ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]