ភ្នំពេញៈ តារាចម្រៀងមានទឹកដម សំនៀងក្រអួនក្រអៅ ត្រូវចិត្តយុវវ័យ ប្រចាំផលិតកម្មថោន នាង មាស សុខសោភា នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ បានដឹកដៃម្តាយ ឡើងយន្តហោះ ចេញទៅសម្តែង និងដើរ លេងលំហែ អារម្មណ៍ រយៈពេល ប្រមាណកន្លះខែ នៅលើទឹកដី ញូវសេឡេន ទុកឲ្យស្វាមីលាក់មុខ នៅកណ្ដោចកណ្ដែងម្នាក់ឯង ។

ជួបជាមួយ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៤នេះ លោក មាស សុខរតនៈ ជាបងប្រុសប ង្កើត របស់តារា ចម្រៀងស្រី កំពុងមាន ប្រជាប្រិយភាព និងកំពុងតែកាក់កប់ ការចេញ ថតស្ពត ពាណិជ្ជកម្ម ជាហូរហែមិនដាច់ នាង មាស សុខសោភា បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី៣០ ខែកក្កដានេះ នាងបានឡើង យន្តហោះ ចេញដំណើរទៅញូវ សេឡេនហើយ ដោយយក ម្តាយ ទៅជាមួយផងដែរ ។

បងប្រុសរបស់តារាចម្រៀងយេៗ មាស សុខសោភា បានប្រាប់ឲ្យ ដឹងទៀតថា "បើតាមគម្រោង គ្រោងទុក អាភា ទៅ ញូវសេឡេន តែ កន្លះខែទេ ហើយគម្រោងបន្តទៀត ប្រសិនបើការងារ ក្នុងស្រុក អាចដក ឃ្លាបាន មិនសូវរវល់ គឺនាង នឹងបន្តដំណើរ ចេញទៅអូស្ត្រាលី កន្លះខែទៀត។ តែសម្រាប់ គម្រោងនេះ ខ្ញុំនៅមិនទាន់ ច្បាស់ទេ រង់ចាំជិតដល់ពេល បើសិនអាច ដកឃ្លាបាន ខ្ញុំនឹងផ្តល់ ដំណឹងឲ្យ អាភា ហើយគេ និងនាំម្តាយ បន្តទៅ អូស្ត្រាលីតែម្តង "។

ជាមួយគ្នានោះ លោក មាស សុខរតនៈ បានប្រាប់ឲ្យដឹង បន្ថែមទៀតថា ប្អូនស្រីរបស់លោក មានការ មមាញឹកច្រើន ខ្លាំងណាស់ សម្រាប់ ការងារ ក្នុងស្រុកស្ទើរ តែគ្មានពេល សម្រាកទៅហើយ។ ប៉ុន្តែដោយសារ តែមានការគាំទ្រ និង ស្រលាញ់ ពីបងប្អូន រស់នៅលើ ទឹកដី ញូវសេឡេន ទើបនាង សម្រេចចិត្តដកឃ្លា ចេញទៅសម្តែង រយៈពេល ខ្លីបែបនេះ ។ ម្យ៉ាងទៀត ដូចលោកធ្លាប់ ប្រាប់អ៊ីចឹង គឺចង់នាំម្តាយ ទៅដើរលេង កម្សាន្ត នៅក្រៅប្រទេស ដើម្បីឲ្យគាត់បាន ស្រស់ស្រាយ សប្បាយអារម្មណ៍ និងបានឃើញ ពីភាពរីក ចម្រើននៃប្រទេសគេ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា