កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសចិន មានរឿងដ៏រន្ធត់មួយបាន កើតឡើងនោះគឺឪពុកម្ដាយ ដែលមានកូនស្រី អាយុ២ឆ្នាំ ត្រូវបានទទួលរងរបួសផ្លូវចិត្ដ ដោយសារតែខួរក្បាលកូនស្រីរបស់ខ្លួនលែងដំណើរការ និងត្រូវបរិច្ចាកសរីរាង្គរបស់នាង ទៅជួយក្មេង២នាក់ទៀត ដែលពួកគេមិនដែលស្គាល់ ទាល់តែសោះ។

កាលពីថ្ងៃទី ៩ ខែនេះ ឪពុករបស់ក្មេងស្រីនេះបានផ្ដល់នូវ ស្នាមថើបចុងក្រោយ ទៅកូនស្រីរបស់គាត់ ដែលមានឈ្មោះថា អ៊ីវ៉ាន់ នៅពេលដែលជីវិតរបស់ក្មេងស្រីនេះនឹងត្រូវបញ្ចប់។ ក្មេងស្រីនេះត្រូវបានគេបញ្ចូនទៅកាន់ បន្ទប់វះកាត់ ក្នុងមន្ទីរពេទ្យChifeng ដើម្បីធ្វើការជួយដល់ក្មេង២នាក់ទៀត ដែលរស់នៅតំបន់ឆ្ងាយ និងធ្លាប់ទទួលរងនូវការបាត់បង់សរីរាង្គកាយ។ ការបរិច្ចាកនេះបានទទួលនូវការជោគជ័យ ក្រោយពេលដែលធ្វើការវះកាត់រួចរាល់។

តាមពត៌មានបានឲ្យដឹងថា ឪពុកម្ដាយរបស់ ក្មេងស្រីនេះ ធ្លាប់ចំណាយប្រាក់ជាង ២០០,០០០ យ័ន ក្នុងការធ្វើការព្យាបាលកូនស្រីរបស់គាត់ និងជំពាក់ប្រាក់អ្នកដទៃដែលលើសពី ៧០,០០០យ័ន។ នៅក្នុងពេលនោះ ខាងស្ថានីយ៍ទូរទស្សន៍បាននាំគ្នា ប្រមូលជាថវិការក្នុងការជួយឪពុកក្មេងស្រីនេះ ពីបំណុលដែលគាត់បានខ្ចី យកមកព្យាបាលក្មេងស្រីនេះ ឬពួកគេនឹងរកការងារដ៏នឹងនរមួយសម្រាប់ឲ្យឪពុកនាង។ ប៉ុន្ដែបែរជាឪពុកក្មេងស្រីនេះ មិនទទួលជំនួយឡើយ ហើយគាត់បាននិយាយថា ប្រសិនជាគាត់ទទួលយកនូវជំនួយនេះ នោះពួកអ្នកទាំងអស់គ្នា នឹងគិតថាគាត់លក់កូនស្រីគាត់។

សង្ឃឹមថា ក្មេងស្រីនេះនឹងទៅកាន់​សុគតិភព ម្យ៉ាងវិញទៀត តើប្រិយមិត្ដធ្លាប់ជួប ប្រទះនូវអំពើសប្បុរធម៌នេះដែរ ឬទេ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]