បរទេស៖ ដោយសង្កេតឃើញថា ការលេងហ្គេម តាមអនឡាញ (Online) កំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាង ច្រើនពីសំណាក់ យុវវ័យក្នុងប្រទេស ជាច្រើនលើពិភពលោក។ ម្យ៉ាងវិញទៀត ហ្គេមអនឡាញ ក៏បានផ្តល់ អត្ថប្រយោជន៍ច្រើន គួរសមផងដែរ ដល់អ្នកលេង ដូចជាការ បង្កើតជំនាញ ផ្នែកអ៊ិនធើណេត, កុំព្យូទ័រ, ភាសា, និងភាពចេះ អត់ធ្មត់ជាដើម។

អ្វីដែល ជាពិសេសនោះ អ្នកលេងទាំងអស់ សុទ្ធតែចង់ ធ្វើឲ្យខ្លួន ពួកគេក្លាយជា អ្នកលេងហ្គេម ដ៏ល្អនិងល្បីម្នាក់ ដែលគេនិយម ហៅថា Pro Gamer តែនេះមិនមែន ជារឿងងាយស្រួលឡើយ។

ខាងក្រោមនេះ គឺជាវិធី៥យ៉ាង សម្រាប់អ្នកលេងហ្គេម Online ទាំងអស់ធ្វើតាម ដើម្បីឲ្យក្លាយជា Pro Gamer។ ចង់ដឹងថា តើវិធីទាំងនោះ យ៉ាងណាសូម តាមដានទាំងអស់គ្នា៖

១.ត្រូវដឹង ពីចំនុចខ្សោយ របស់ខ្លួន

មិនថាអ្នក ពូកែលេងយ៉ាងណា នោះទេតែ អ្នកមិនទាន់ ឈានដល់ភាព ល្អឥតខ្ចោះឡើយ ដូច្នេះការដឹង ពីចំនុចខ្សោយរបស់ ខ្លួនជារឿង ដ៏ល្អដែល អាចជួយឲ្យ អ្នកប្រយ័ត្ននិង កែប្រែទៅលើ ចំនុចខ្សោយ ទាំងនោះ។

២.ត្រូវចេះ សម្រាកនិង លំហែអារម្មណ៍

មិនថាអ្នក លេងហ្គេមគ្រាន់ តែជាការកំសាន្ត ឬក៏មាន ឱកាសចូលរួម ប្រកួតពានរង្វាន់ យ៉ាងណាឡើយ តែរឿងសំខាន់ដែល Pro Gamer តែងតែធ្វើគឺ ពួកគេតែងតែ បន្ធូរអារម្មណ៍ និងសម្រាកឲ្យបានច្រើន។

ព្រោះថានេះ គ្រាន់តែជា ការលេងហ្គេម មួយប៉ុណ្ណោះដូច្នេះ មិនចាំបាច់ត្រូវ ទទួលរងសម្ពាធ ពីវាឡើយ។ ហេតុនេះ អ្នកត្រូវ សម្រាកនិង បន្ធូរអារម្មណ៍ ក៏ដូចជា ត្រូវសិក្សារៀនសូត្រ ក្នុងនាមជាសិស្ស ឬ ធ្វើការងារ ដូចមនុស្ស ទូទៅផងដែរ ដោយគ្រាន់តែ ឆ្លៀតពេលសមល្មម ដើម្បីហ្វឹកហាត់ នៃយុទ្ធសាស្រ្ត ក្នុងការ លេងរបស់អ្នក ជាការស្រេច។

៣.ត្រូវចេះហ្វឹកហាត់ ក្នុងស្ថានភាព អាក្រក់

ការលេងហ្គេម ជាមួយនិងគ្រឿង សំភារៈល្អគ្រប់គ្រាន់ វាជារឿង ធម្មតាទៅហើយ។ តែពេលខ្លះ នៅកន្លែងផ្សេង ឬក៏ពេល ប្រកួតពានរង្វាន់ សំភារៈដែលត្រូវ ផ្តល់ឲ្យប្រហែល ជាមិនអាចល្អ ដូចជាអ្វីដែល យើងធ្លាប់តែ ប្រើប្រាស់ជាធម្មតានោះទេ។

ចំនុចពិសេសរបស់ Pro Gamer គឺពួកគេ បានហ្វឹកហាត់លេង ទាំងសំភារៈល្អ និងអន់ ដូចជា Monitor, Mouse, Keyboard ជាដើមដូច្នេះ ពួកគេនឹងមិនមាន បញ្ហាពេលដែល លេងហ្គេមឬ ក៏ប្រកួតនៅ កន្លែងណា ឬក៏ក្នុង លក្ខខណ្ឌអ្វីក៏ដោយ។

៤.ត្រូវចេះរៀបចំ អារម្មណ៍សម្រាប់ ការប្រកួត

មិនថាអ្នក បានត្រៀមរួចរាល់ សម្រាប់ការលេង ឬក៏ការប្រកួត យ៉ាងណាឡើយ ការរៀបចំអារម្មណ៍ សម្រាប់ទទួលយក លទ្ធផលគឺជា រឿងសំខាន់។ ភាគច្រើនអ្នកដែល ពូកែលេងហ្គេម អនឡាញ (Pro Gamer) តែងតែមានអារម្មណ៍ វិជ្ជមានជានិច្ច បើទោះជា លទ្ធផលចាញ់ឬឈ្នះ ក៏ដោយ។

វាគ្រាន់តែ ជាហ្គេមដូច្នេះ យើងមិនគួរ សង្កត់ធ្ងន់ ទៅលើវាពេក នោះទេ ហើយប្រសិនបើ អ្នកធ្វើបែបនេះ ការលេងរបស់អ្នក នៅវគ្គក្រោយទៀតៗ នឹងមិនបានល្អឡើយ ព្រោះតែអារម្មណ៍ អ្នកមិនមូល ខ្លាចតែជួបប្រទះ នឹងការចាញ់។

៥.ត្រូវមានទម្លាប់ មុនការលេង ឬប្រកួត

ការរៀបចំ ទម្លាប់មុនការលេង ឬក៏ការប្រកួត ដូចជាហាត់ប្រាណ ឬក៏សម្រាក វាជារឿង សំខាន់សម្រាប់ អ្នកលេងទាំងអស់ ព្រោះវាអាច ឲ្យអារម្មណ៍យើងមូល និងឆាប់គិតឃើញ នូវយុទ្ធសាស្រ្តផ្សេងៗ ដើម្បីយកឈ្នះនៃ ហ្គេមរបស់អ្នក។

វិធីទាំង៥ ខាងលើនេះគឺ ជាការណែនាំ របស់អ្នកដែល ពូកែលេងហ្គេម (Pro Gamer) ជាច្រើនតែងតែនិយាយ ហើយចំនុចទាំងនេះ មិនមែនល្អ សម្រាប់តែ ការលេងហ្គេមប៉ុណ្ណោះទេ តែវាក៏អាច ជាផលល្អ សម្រាប់ការងារផ្សេងៗ ឬក៏ជិវិតរស់នៅ ប្រចាំថ្ងៃផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?


ប្រភព៖ Yahoo

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]