ណកវេ៖ ទីក្រុង Trondheim នៃប្រទេសណកវេ ជាទីក្រុងដំបូងគេ និងតែមួយគត់ដែល បានបង្កើតនូវគំនិតច្នៃប្រឌិតថ្មី នូវឧបករណ៍ ដែលជួយរុញ កង់របស់អ្នកទេសចរណ៍ ដោយស្វ័យប្រវត្តិឡើង ទួល ឬ ភ្នំ ដែលមានចំណោតខ្លាំង ដែលគេមិនអាច ជិះកង់ឡើងទៅរួច។ គេឲ្យ ឈ្មោះឧបករណ៍ នោះថា ‘Trampe’។


អ្នកទេសចរណ៍កំពុងប្រើប្រាស់ ឧបករណ៍ Trampe ដើម្បីជួយរុញកង់របស់គេឡើងទួល

ឧបករណ៍ Trampe  ត្រូវបានអាជ្ញាធរដាក់ឲ្យប្រើប្រាស់ដំបូង ក្នុងឆ្នាំ ១៩៩៣។ បន្តិចម្តងៗ វាបានធ្វើ អោយទីក្រុង Trondheim ក្លាយជា ទីក្រុង ដែល ជាគោលដៅទេសចរណ៍មួយដ៏មានប្រជាប្រិយភាពបំផុត។  អ្នកទេសចរណ៍ជាង ២០០,០០០ នាក់ បានប្រើប្រាស់វាឲ្យជួយរុញ កង់របស់ គេឡើង លើទួលដែល មាន កំពស់ជាង ១៣០ ម៉ែត្រដោយមិនដែលទទួលរងនូវគ្រោះថ្នាក់ ម្តងណាឡើយគិតរហូតមកទល់ នឹង ពេលនេះ។  នៅឆ្នាំ ២០១២ ឧបករណ៍ Trampe នេះត្រូវបានគេដូរចេញ ដោយជំនួសវិញដោយ ឧបករណ៍ថ្មីដែលវាមានលក្ខណៈកាន់តែ ទំនើប និងងាយស្រួល ជាងមុន គេ អោយឈ្មោះវាថា CycloCable។

CycloCable គឺមានលក្ខណៈ ដូចទៅនឹងស្គី គ្រាន់តែវាដំណើរការក្រោមការគ្រប់គ្រង ទាំងស្រុងពីប្រព័ន្ធ កុំព្យូទ័រ។ ឧបករណ៍នេះត្រូវបានគេ ធ្វើអោយ រត់លើខ្សែត្រង់ ដូចបន្ទាត់ដែលគេ បង្កប់នៅក្នុង ថ្នល់ ដើម្បី បង្ការផលប៉ះពាល់ និងធានាចំពោះសុវត្ថិភាពយានជំនិះដទៃទៀត។

ដើម្បីប្រើប្រាស់ ឧបករណ៍ CycloCable បានអ្នកទេសចរណ៍ ត្រូវដាក់កាតរបស់គេ ទៅក្នុងប្រអប់មួយ ដែលមាននៅតាមស្ថានីយ៍ CycloCable នីមួយៗ រួចចុចលើប៊ូតុងពណ៌បៃតង ដើម្បីដំណើរការ ភ្លាមនោះនឹង មានជើងទម្រធ្វើអំពីដែក មួយលេចឡើងមក។ អ្នកទេសចរណ៍តម្រូវឲ្យ ដាក់ ជើងស្តាំនៅ លើ ជើងទម្រធ្វើពីដែក នោះដើម្បីទប់ទម្ងន់ខ្លួន ហើយជើងឆ្វេងរបស់គេ ត្រូវដាក់នៅលើកង់។

ឧបករណ៍ CycloCable មានល្បឿន ១,៥ ម៉ែត្រ ឬក៏២ ម៉ែត្រក្នុងមួយវិនាទី។ ក្នុងមួយម៉ោងវាអាចជួយ រុញកង់អ្នកទេសចរណ៍ឡើង ចំណោត ទួល ឬក៏កូនភ្នំ ជាង ៣០០ កង់ឯណោះ។ បើទោះជាទីក្រុង Trondheim គឺជាទីក្រុងដំបូង ដែលប្រើប្រាស់ឧបករណ៍ CycloCable ក៏ពិតមែន ប៉ុន្តែ ក្រុមហ៊ុនបារាំង ដែលជាអ្នកតម្លើង នូវឧបករណ៍នេះ គ្រោងនឹងណែនាំ អោយទីក្រុងដទៃទៀត ដូចជានៅ ទី្វបអាស៊ី អ៊ឺរ៉ុប អាមេរិចខាងជើង សាកល្បងប្រើប្រាស់វាដែរ ព្រោះវាជាជំនួយយ៉ាងសំខាន់ ដល់ភ្ញៀវទេសចរណ៍ ក្នុងដំណើរកំសាន្តនៅ តាមតំបន់ខ្ពស់រាប ឬតំបន់ភ្នំរបស់ពួកគេ៕

តើប្រិយមិត្តគិតយ៉ាងណាដែរចំពោះឧបករណ៍នេះ បើសិនជាអនាគតទៅកម្ពុជានឹងប្រើប្រាស់ដែរនោះ?

ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]