ភ្នំពេញ ៖ រថយន្តស៊េរីទំនើប តម្លៃរាប់ម៉ឺនដុល្លារ ម៉ាក BMW ០១២ បានបុករនាំងចែកទ្រូងផ្លូវ បាក់អស់ចំនួន ១១កំណាត់ នៅជិតស្តុបផ្លូវចូលទៅវត្តនាគវន្ត កាលពីវេលាម៉ោង ១និង០៥នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១២ រួចអ្នកបើករថយន្តមិនបានឈប់នោះទេ បើករត់ទាំងរថយន្តដាច់កង់មួយ ពោលបើកទាំងកង់បី ដើម្បីគេចខ្លួន ប៉ុន្តែបើកទៅដល់មុខផ្ទះលេខ ២០ ផ្លូវលេខ ៥៩២ សង្កាត់បឹងកក់ទី២ ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បានតែម្តង ។

សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្ត BMW ពណ៌ស ពាក់ស្លាកលេខ បណ្តោះអាសន្ន ៤៥៧៩ ត្រូវបានសមត្ថកិច្ចចាប់បាន ហើយឃើញអ្នកបើករថយន្ត មានអាការៈស្រវឹងយ៉ាងខ្លាំង ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមូលដ្ឋាន មិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណ របស់អ្នកបើករថយន្តនោះទេ ។

បច្ចុប្បន្ន សមត្ថកិច្ចបានរក្សារថយន្តទុកជាបណ្តោះអាសន្ន ដើម្បីចាត់ការបន្តទៀត រីឯម្ចាស់រថយន្តគេមិនទាន់ដឹងថា តើសមត្ថកិច្ចអាចនឹងរៀបចំកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដូចបទបញ្ជារបស់ នាយករដ្ឋមន្ត្រីដែរឬមួយយ៉ាងណានោះ? ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]