អាហ្វ្រិក៖ បើតាមរបាយការណ៍របស់ អង្គការសុខភាពពិភពលោក បង្ហាញថា ត្រឹមរយៈពេលតែ ៥ខែ នៅក្នុងឆ្នាំ២០១៤ នេះ  មនុស្សជាង ១,០០០ នាក់ បានឆ្លងជំងឺវីរុស Ebola និងមនុស្សជាង ៦០០ផ្សេងទៀត បានស្លាប់ដោយសារ វីរុស Ebola នេះផងដែរ។ វីរុសនេះ បានឆ្លង រាលដាល នៅក្នុង ប្រទេសមួយចំនួន នៃភាគខាងត្បូងទ្វីបអាហ្រ្វិក។

វីរុស Ebola នេះ ជាជំងឺបែបគ្រុនក្តៅ ដែលមានរោគសញ្ញា ធ្វើឲ្យអ្នកជំងឺ វិលមុខ ឈឺ.ក ឈឺសាច់ដុំ និងឈឺក្បាល ហើយបន្ទាប់មក នឹងបណ្តាលឲ្យ ក្អួត និង រាគ។ រោគសញ្ញាថ្មីៗនេះគឺ អាការៈ ហូរឈាមចេញតាមមាត់ ត្រចៀក ចម្រុះជាដើម។ ក្រោយមកអ្នកជំងឺ អាចឈាន ដល់ការស្លាប់បាត់បង់ជីវិតតែម្តង។ ប៉ុន្តែចំពោះ វីរុស Ebola នេះ មិនមែនជាវីរុសឆ្លង តាមខ្យល់នោះទេ វាគឺឆ្លង តាមឈាម និងការប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺតែប៉ុណ្ណោះ។  

លើសពីនេះទៀត អ្វីដែលគួរឲ្យព្រួយបារម្ភ ដល់ពិភពលោកនោះគឺ បុរសឈ្មោះ Sawyer ជនជាតិ លីប៊ីម្នាក់ ដែលបានផ្ទុកជំងឺនេះ បាន ធ្វើដំណើរតាមយន្តហោះ មកកាន់ប្រទេសនីហ្សេរីយ៉ា និងមកដល់ក្នុង ទីក្រុង ដែលមានមនុស្សរស់ជាង ២១លាននាក់។ បន្ទាប់ មកបុរស នេះត្រូវគ្រូពេទ្យវិនិច្ឆ័យថា បានស្លាប់ដោយសារ វីរុសគ្រុនក្តៅ Ebola នេះ ។

បន្ថែមពីលើនេះទៀតនេះ ក្រុមគ្រូពេទ្យបារម្ភថា អ្នកដំណើរដែលធ្វើដំណើរតាមយន្តហោះ ដែលមានប្រព័ន្ធការពារទន់ខ្សោយ អាចនឹងឆ្លងជំងឺពី បុរសនេះផងដែរ។ ដូច្នេះ ក្រុមស៊ើបអង្កេតនៅនីហ្សេរីយ៉ា កំពុងធ្វើការតាមដាន អ្នកដំណើរទាំងនោះ ខណៈដែលប្រជាជន នៅក្បែរ មន្ទីរពេទ្យ និងអ្នកជំងឺ ក្នុងមន្ទីរពេទ្យ ដែលបុរសនេះ បានស្លាប់ កំពុងធ្វើការបាតុកម្ម រកការការពារ ដោយបារម្ភថា ពួកគេអាច នឹងឆ្លងជម្ងឺនេះ៕





រូបភាពៈ សភាពអ្នកជំងឺ និង តំបន់ដែលរាលដាលដោយជំងឺនេះ 

ប្រភព៖ acbnews, wiki

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]