បរទេស៖ ថ្មីៗនេះបញ្ជី កំពូលឈ្មោះម្ហូប ទាំង១០១ ត្រូវបានចុះផ្សាយ ជាសាធារណៈដែល ក្នុងនោះសុទ្ធតែ ជាអាហារដែល មានឱជារស ឆ្ងាញ់ពិសា និងចម្លែកៗមក ពីបណ្តាប្រទេស ជុំវិញពិភពលោក ហើយអ្វីដែលអស្ចារ្យនោះ មុខម្ហូបរបស់ ខ្មែរយើងក៏ មានជាប់នៅ ក្នុងបញ្ជីនោះ ផងដែរ។

មុខម្ហូបរបស់ខ្មែរ ដែលល្បីនិងត្រូវបាន ចាត់បញ្ចូលក្នុង បញ្ជីកំពូលម្ហូប ទាំង១០១នោះគឺ “អាពីងបំពង”។ ក្នុងបញ្ជីមួយនេះ បានកត់ត្រា នូវរាល់មុខម្ហូប ដ៏ល្បីៗនិង មានរសជាតិឆ្ងាញ់ពី បណ្តាតំបន់នានា ជុំវិញពិភពលោក សម្រាប់ធ្វើជា ការណែនាំដល់ អ្នកទេសចរអោយ ដឹងអំពីមុខម្ហូប ឆ្ងាញ់ៗប្រចាំតំបន់។

អ្នកនាំពាក្យនៃ Dealchecker.co.uk ដែលបានចងក្រង បញ្ជីនេះឡើង បាននិយាយថា “ការធ្វើដំណើរ កំសាន្តនិងការ បរិភោគអាហារ គឺជារឿងដ៏ សំខាន់សម្រាប់ ភ្ញៀវទេសចរដូច្នេះ ការបង្កើតបញ្ជីមុខម្ហូប នេះឡើងគឺជា ការជួយអោយ ពួកគាត់យល់ដឹង ថាតើគួរបរិភោគ អាហារពិសេសអ្វីខ្លះ ពេលដែលពួកគាត់ កំសាន្តនៅតំបន់នោះ”។

គួរបញ្ជាក់ ផងដែរថា បញ្ជីមុខម្ហូប ១០១មុខនេះ បានកត់ត្រានូវ ម្ហូបក៏ដូចជា ភេសជ្ជៈ (ស្រា,ស្រាបៀរ) និងបរិយាកាស ពិសេសៗសម្រាប់ បរិភោគទៅតាម តំបន់ល្បីៗនៅ ជុំវិញពិភពលោក។ រីឯមុខម្ហូប ពិសេសរបស់ខ្មែរ “អាពីងបំពង” ស្ថិតនៅក្នុង លេខរៀងទី៩១ នៃបញ្ជីមួយនេះ។

នេះគឺជា មោទនភាពមួយផងដែរ សម្រាប់ប្រជាជនខ្មែរ ដែលមុខម្ហូប របស់ខ្លួនត្រូវបាន បរទេសទទួលស្គាល់ ថាពិតជាមាន ឱជារសឆ្ងាញ់ពិសា ពិតមែន៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]