កាលពីថ្ងៃ ព្រហស្បតិ៍ កន្លងទៅនេះ ស្ថានីយ៍ទូរទស្សន៍បាយ័នបាន ចាក់ផ្សាយកម្មវិធី ប្រលងចម្រៀង សកល ដោយប្រមូលផ្តុំ ដោយបេក្ខជន និងបេក្ខនារី មកពីបណ្តា ខេត្តនានា ទូទាំងព្រះរាជា ណាចក្រកម្ពុជា ខាងផ្នែកចម្រៀងបុរាណ ដែលការ ប្រលងបាន ធ្វើឡើងនាពេលល្ងាច នាសាលមហោស្រព កោះពេជ្រ។

ក្នុងនោះក៏មាន វត្តមានតារា កិត្តិយស ជាច្រើនផងដែរ ដែលបាន ចូលរួមសម្តែង មានដូចជា លោក ឯក ស៊ីដេ អ្នកនាង ហ៊ឹម សុភី កញ្ញា សុគន្ធ និសា និង លោក នីកូ។ ដើម្បីជាការ កម្សាន្តអារម្មណ៍ និងស្របទៅនឹង កម្មវិធីផងដែរ កញ្ញា សុគន្ធ និសា បានបកស្រាយ បទចម្រៀងពីរបទ ដែលអមនឹង ឧបករណ៍បុរាណ គឺបទ "វីយូឡុងស្នេហា" និងបទ "បុប្ផារីកលើ យន្តហោះ"។ បទទាំងពីរ នេះបានធ្វើ អោយទស្សនិក ជនមានអារម្មណ៍ លន្លង់លន្លោច ញ៉ាំងបរិយាកាស អោយមានភាព ស្រស់ស្រាយ និងសប្បាយរីករាយ កាន់តែខ្លាំង ជាងមុន។ បន្ថែមពីនេះ កញ្ញា សុគន្ធ និសា ក៏បានបង្ហាញ អារម្មណ៍ សប្បាយរីករាយ និងរំភើបប្រាប់ ដល់ខ្មែរឡូតថា "កញ្ញាពិតជា មានការស្ងើច សរសើរដល់ សមត្ថភាព បេក្ខជន និងបេក្ខនារី ប្រលងខ្លាំងណាស់ ពួកគាត់ភាគច្រើន សុទ្ធតែមានសម្លេង ខ្ពស់ល្អ មានសមត្ថភាព គួរជាទីមោទនភាព ដល់កម្ពុជាមែន។" បន្ទាប់ពីការ សម្តែងនៅ កោះពេជ្រនេះ កញ្ញាហាក់ដូច ជាមានភាព ប្រញ៉ាប់ប្រញ៉ាល់ខ្ លាំងណាស់ ដោយកញ្ញា បានប្រាប់ ប្រញ៉ាប់ទៅ កម្មវិធីមួយ កន្លែងទៀត នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ ដែលត្រូវ ចូលរួមសម្តែង ជាមួយ កញ្ញា មាស សុខសោភា និង កញ្ញា ស៊ុន ស្រីពេជ្រ ផងដែរ។

មួយរយៈនេះដែរ កញ្ញាបានបង្ហើបថា ឆ្លៀតពេលទំនេរ ពីការងារសិល្បៈ កញ្ញា ក៏បាននាំក្រុម គ្រួសារដើរលេង កម្សាន្តតាមខេត្តផងដែរ ដើម្បីបន្ថយ អារម្មណ៍ហត់ នឿយពីការងារ និងចំណាយ ពេលវេលា នៅជាមួយអ្នក មានគុណជាទីស្រលាញ់ កុំអោយឃ្លាត ឆ្ងាយពីគ្នា។ កញ្ញា បានបន្ថែមថា ទោះជារវល់យ៉ាងណា ក៏មិនត្រូវភ្លេច ពីកត្តញ្ញូតាធម៍ ចំពោះអ្នកមាន គុណរបស់ យើងផងដែរ។















ដោយៈ Arex

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា