យោងតាមប្រភពព័ត៌មានដេលីឈីលី ចេញផ្សាយថ្ងៃទី ០២ ខែកុម្ភះ ឆ្នាំ២០១២ បានអោយដឹងថា តារាតួសំដែងស្រស់ស្អាត Zhang Weiyi បានបញ្ជូនរូបសិចស៊ី ទៅបុរសមានប្រពន្ធហើយ ដើម្បីទាក់ទាញបុរសនោះ។ ក្នុងរូបភាព នោះមានសំលៀកបំពាក់សិចស៊ី ហើយនិងរូបរាត្រី ដែលអាចមើលធ្លុះឃើញខាងក្នុង។ កញ្ញា Zhang ជាតួរងក្នុងរឿងមួយចំនួន ដែលមិនសូវល្បីឈ្មោះទេ។

រឿងនេះ បានបែកខ្ចាយ ដោយសារតែប្រពន្ធរបស់ បុរសនោះរកឃើញរូបភាពនាងក្នុង Computer របស់បុរសនោះ។ ប្រពន្ធរបស់បុរសនោះ បានបង្ហោះរូបភាពរបស់កញ្ញាZhang នៅក្នុងបណ្តាញសង្គមរបស់ចិនWeibo និងបានដាក់សារថានាង Zhang បានបញ្ជូនរូបភាពសិចស៊ី ដើម្បីទាក់ទាញប្តីរបស់ខ្លួន។ 

កញ្ញា Zhang បានចេញមុខបកស្រាយថា រូបថតនោះជារូបថតកាត់តតាម Photoshop តែប៉ុណ្ណោះ។ កញ្ញា Zhang ត្រូវបានគេស្គាល់ថាជាតួរងក្នុងរឿងមួយចំនួនក្នុងប្រទេសចិន រួមទាំងក្នុងរឿង  Fen Dou ដែលមាន៣២ភាគ ហើយបាន ពេញនិយមយ៉ាងខ្លាំងក្នុងប្រទេសចិន។

អ្នកប្រើប្រាស់ អ៊ីនធឺនេត ក្នុងប្រទេសចិន យល់ថា នេះជាវិធី ធ្វើអោយកញ្ញា Zhang ល្បីឈ្មោះតែប៉ុណ្ណោះ។

រៀបចំដោយ Khmerload

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]