រាជធានីភ្នំពេញ ៖ ៖ បុរសជាប្តីពេលដែល​ជិះ​ម៉ូតូ​វូម​វាក់ឃើញប្រពន្ធកំពុងជិះម៉ូតូជាមួយ​ប្រុស​ក្មេងទប់កំហឹងមិនបានស្ទុះទៅប្រវាយ​ប្រតប់​គ្នានៅ​កណ្តាលផ្លូវតែម្តង តែស្រ្តីនោះ​និយាយ​ថាបងឯងច្រឡំមនុស្សហើយ ចំណែក​បុរសនោះវិញអះអាងថាជាប្រពន្ធរបស់គាត់។

ហេតុការណ៍ប្រវាយប្រតប់គ្នានៅកណ្តាលផ្លូវ​នោះធ្វើ​ឲ្យប្រពន្ធគេចពីប្តីទៅប៉ះរថយន្តស៊ីអ័រវី ពណ៌ខ្មៅ ស្រាំកញ្ចក់ខាងស្តាំ ទាំងពីរនាក់​ប្តី​ប្រពន្ធ​ចែក​គ្នា​ចេញសងទៅម្ចាស់រថយន្តចំនួន៥៥​ដុល្លារ ។

ករណីប្រវាយប្រតប់គ្នានៅតាមដងផ្លូវដោយ​សារតែភ្លើងប្រចណ្ឌនេះកើតឡើងនៅវេលា​ម៉ោង​៧និង១៥នាទីយប់​ថ្ងៃទី១៤ មិថុនា ​កាល​ពី​​ចំណុច​មុខ​ស្ថានីយប្រេងឥន្ធនៈតូតាល់តាមផ្លូវ​លេខ៤៣២ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌ​ចំការមន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]