មនុស្សគ្រប់រូប តែងប្រាថ្នាក្លាយជា មនុស្សម្នាក់ ដែលជោគជ័យក្នុងជីវិត នឹងអាចទទួលបានអ្វី តាមសេចក្តីប្រាថ្នារបស់ខ្លួន។ ចំពោះមនុស្ស ភាគច្រើន ក្នុងពិភពលោក បានគិតថា មានតែការការខិតខំរៀនសូត្រ និងទទួលការអប់រំ ឲ្យបានខ្ពង់ខ្ពស់ ទើបអាចបណ្តាល ឲ្យជីវិតមាន ភាពជោគជ័យ។ ក្នុងនោះដែរ មានមនុស្សជោគជ័យបំផុត ក្នុងប្រវត្តិសាស្រ្តមួយចំនួន ពួកគេបាន បញ្ចប់ ការសិក្សា ត្រឹមតែថ្នាក់វិទ្យាល័យ ប៉ុណ្ណោះ។ ដូច្នេះប្រិយមិត្តអាចមកស្គាល់ មនុស្សជោគជ័យបំផុត បញ្ចប់ត្រឹមថ្នាក់វិទ្យាល័យ ខាងក្រោមនេះ ៖

១. លោក David Karp៖ លោកDavid Karp បានបាត់បង់ ការសិក្សានៅអាយុ ១៥ឆ្នាំ ក្នុងថ្នាក់វិទ្យាល័យ ក្នុងទីក្រុងញូវយ៉ក ហើយ បន្ទាប់មក គាត់បានព្យាយាមបង្កើត Tumblr ដែលជាវេបសាយ បណ្តាញសង្គមមួយ ដ៏ល្បីល្បាញ និងបានលក់ទៅឲ្យក្រុមហ៊ុន Yahoo! ក្នុងទឹកប្រាក់ ១.១ ពាន់លានដុល្លារអាមេរិក។ ពេលដែលគាត់ មានអាយុ ២៣ឆ្នាំ គាត់មិនបាន ធ្វើការដូចយុវវ័យ ដែលបានបញ្ចប់ ការសិក្សា ដទៃទៀតឡើយ។

២. លោក Quentin Tarantino៖ លោកជាមនុស្សម្នាក់ ដែលមានឥទ្ធិពល និងសមត្ថភាព ដែលចាត់ទុកថាជា ផលិតករ ខ្សែភាពយន្ត ហូលីវូដ ដ៏ជំនាញមួយរូប និងធ្លាប់ទទួលបានពានរង្វាន់ ជាអ្នកដឹកនាំរឿងល្អ ផងដែរ ប៉ុន្តែ គាត់បានបញ្ចប់ការសិក្សា ត្រឹមថ្នាក់ទី៩ នៅវិទ្យាល័យ តែប៉ុណ្ណោះ ។


៣. លោក George Foreman៖ លោក George បានឈប់រៀន ត្រឹមថ្នាក់វិទ្យាល័យ ពេលដែលគាត់ មានអាយុត្រឹមតែ ១៥ឆ្នាំ ហើយ គាត់បានបន្ត ហ្វឹកហាត់ជំនាញ ធ្វើជាអ្នកប្រដាល់។ បច្ចុប្បន្នគាត់ បានជើងឯក ប្រដាល់លំដាប់ពិភពលោក និងជា មហាសេដ្ឋីម្នាក់ ផងដែរ ។


៤. លោក Thomas Edison ៖ លោក Thomas Edison មិនមែនជាមនុស្សម្នាក់ ជោគជ័យ នាពេលបច្ចុប្បន្ននោះទេ ប៉ុន្តែគាត់ជាបុគ្គល ម្នាក់ ដែលបានជួយ ដល់ពិភពលោកសម័យនេះ។ គាត់ជាអ្នកបង្កើត អំពូលភ្លើង និង របស់របរ ប្រើប្រាស់ជាច្រើនទៀត តែអ្នកដឹងទេថា គាត់បាន ឈប់រៀន នៅថ្នាក់វិទ្យាល័យ ហើយមករៀន ជាមួយម្តាយរបស់គាត់ ដែលជាគ្រូបង្រៀននៅផ្ទះវិញ។


៥. លោក Peter Jackson៖ តើអ្នកធ្លាប់មើល ខ្សែភាពយន្តហូលីវូដ Lord of the Rings និង The Hobbit ដែរទេ ? លោក Peter Jackson ជាជនជាតិ ញូវស៊ីឡែន ដែលជាអ្នកដឹកនាំរឿង និងសរសេរសាច់រឿង ដើម្បីថតភាពយន្តហូលីវូដ ដ៏ល្បីល្បាញ ដោយរឿងដែល គាត់បានថត ទទួលពានរង្វាន់ជាច្រើន មកហើយ។ គាត់បានឈប់សិក្សា នៅអាយុ ១៦ឆ្នាំ ក្នុងនាមជាសិស្សវិទ្យាល័យ ដែលឥលូវ គាត់បានក្លាយជា មនុស្សដ៏ជោគជ័យ និងសេដ្ឋីម្នាក់។


៦. លោក Albert Einstein ៖ លោកជា Albert Einstein ជាជនជាតិអាល្លឺម៉ង់ និងជាមនុស្សដែលបាន បោះបង់ការសិក្សា ត្រឹមថ្នាក់ វិទ្យាល័យ ប៉ុន្តែគាត់បាន ទទួលពានរង្វាន់ ណូប៊ែល ជាអ្នកស្រាវជ្រាវ ជំនាញ ផ្នែករូបវិទ្យា និង ជាអ្នករក ឃើញរូបមន្ត រូបវិទ្យា ថាមពល E= mc2 ផងដែរ ។


៧. លោក Richard Charles ៖ លោក Richard Charles គឺជា អ្នកជំនួញជនជាតិអង់គ្លេសម្នាក់ ដែលបានបោះបង់ការ សិក្សា ត្រឹមអាយុ ១៦ឆ្នាំ ដ៏ជោគជ័យ។ គាត់ជាអ្នកបង្កើត Virgin Group ដែលមាន ក្រុមហ៊ុនជាង ៤០០ ឯណោះ។ នៅឆ្នាំ ២០១២ គាត់ជា មហាសេដ្ឋីទី៤ នៅអង់គ្លេស មានប្រាក់ដល់ទៅ ៤.៦ពាន់លានដុល្លារអាមេរិក។


៨. លោក John Davison Rockefeller ៖ លោក John Davison Rockefeller គឺជាអ្នកជំនួញ ជនជាតិអាមេរិកម្នាក់ ក្នុងកំឡុងសតវត្ស ទី២០ និងជាបុគ្គលម្នាក់ បានចូលរួមបង្កើត ក្រុមហ៊ុនប្រេងកាត Standard Oil របស់អាមេរិកផងដែរ។ គាត់បានឈប់សិក្សានៅ វិទ្យាល័យ ដើម្បីទៅធ្វើជំនួញ ហើយជាលទ្ធផល គាត់បានជោគជ័យ ក្នុងជំនួញកាលពីសម័យនោះ។


៩. លោក Henry Ford ៖ លោក Henry Ford គឺជាអ្នកជំនាញ ខាងឧស្សាហកម្ម ជនជាតិអាមេរិក ហើយគាត់ជាអ្នករកឃើញ ក្រុមហ៊ុន Ford Motor ។ គាត់ ធ្លាប់ជាបុគ្គល ជោគជ័យម្នាក់ ក្នុងប្រវត្តិសាស្រ្ត ឧស្សាហកម្មអាមេរិក និងជាមនុស្សម្នាក់ ល្បីល្បាញលើសកលលោក ប៉ុន្តែគាត់បាន រៀនតែត្រឹមថ្នាក់វិទ្យាល័យប៉ុណ្ណោះ ។


១០. លោក Walter Elias Disney ៖ លោក Walt Disney ជាជនជាតិអាមេរិកកាំង ដ៏ជោគជ័យបំផុតម្នាក់ ដោយសារទេព កោសល្យ និងសមត្ថភាពរបស់គាត់ ។ គាត់បានរៀន តែត្រឹមថ្នាក់វិទ្យាល័យ ប៉ុន្តែគាត់ក្លាយជាបុគ្គល ជោគជ័យបំផុត លើឧស្សាហកម្មគំនូរ ជីវចល នៅអាមេរិក និងទូទាំងពិភពលោកផងដែរ ។ 



ប្រភព៖ Americanlivewire

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]