ភ្នំពេញ ៖ មានករណីភ្ញាក់ផ្អើលមួយបាន កើតឡើង កាលពីវេលាម៉ោង៧និង១០នាទី យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ បន្ទាប់ពី មានករណីបាត់ រថយន្ដលុច្សស៊ីស មួយគ្រឿង  ដែលម្ចាស់រថយន្ដបានចតរថយន្ដរបស់ខ្លួនទុក ចោលនៅខាងមុខព្រះបរមរាជវាំង រួចចុះទៅ ហូបអី ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ករណីបាត់រថយន្ដលុច្ស ស៊ីស Rx300 ពណ៌ស ពាក់ស្លាកលេខបណ្ដោះអាសន្ន ៣៥៣៤ខាងលើនេះ មិនទាន់ដឹងមូលហេតុពិតប្រាកដឡើយ ថាតើពិតជាមានចោរលួច រថយន្ដឬសាច់ញាតិ របស់ម្ចាស់រថយន្ដមកយក រថយន្ដពីកន្លែងកើតហេតុដូចអ្វី ដែលធ្លាប់បាន កើតឡើងកាលពីពេលកន្លងទៅនោះ ។

ប្រភពព័ត៌មានបានបន្ដថា ម្ចាស់រថយន្ដ លុច្សស៊ីសខាងលើនេះ មានឈ្មោះជា សុខអូន ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ២៩E0 ផ្លូវលេខ៣៤៤ សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន ។

បើយោងតាមប្រភពព័ត៌មានបានបន្ដថា មុនពេលកើតហេតុ មុនពេលកើតហេតុម្ចាស់ រថយន្ដបានបើករថយន្ដមកចតនៅមុខព្រះ បរមរាជវាំង ដោយមិនបាន យកទៅផ្ញើនៅ កន្លែងទុករថយន្ដនោះទេ រួចហើយក៏ចុះពី រថយន្ដទៅហូបនំចំណី នៅក្បែរនោះ ។មួយ សន្ទុះក្រោយមកនៅពេលត្រឡប់មកកន្លែង រថយន្ដវិញ ស្រាប់តែមិនឃើញរថយន្ដរបស់ ខ្លួន ធ្វើឱ្យមានការភ្ញាក់ផ្អើលនិងឆោឡោតែ ម្ដង ប៉ុន្ដែមិនដឹងថា តើករណីនេះគឺជាករណី ចោរលួចឬមួយករណីអ្វីផ្សេងនោះទេ ។
យ៉ាងណាក៏ដោយជនរងគ្រោះបានប្ដឹង ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីឱ្យជួយស្វែងរក រថយន្ដរបស់ខ្លួន ដែលបាត់នោះ ។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅក៏ មានការភ្ញាក់ផ្អើលនិងឆោឡោ ស្ដីពីការបាត់ រថយន្ដផងដែរ នៅក្នុងទឹកដីខណ្ឌមានជ័យ ដែលពេលនោះ ម្ចាស់រថយន្ដ បាន អះអាងថា ចោរបានលួចរថយន្ដ ប៉ុន្ដែធាតុពិត គឺគ្មាន ករណីនេះកើតឡើងនោះឡើយ ពោលគឺបង ប្អូនរបស់ម្ចាស់រថយន្ដបានមកបើករថយន្ដ យកទៅមុន ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]