តើអ្នកដឹងទេថា ខណៈពេលដែលអ្នកប្រឹងប្រែង ទទួលទានអាហារសំរាប់សុខភាពរបស់អ្នក ជាប្រចាំថ្ងៃ ក៏អាចធ្វើឲ្យមានចន្លោះខ្វះខាត មួយជ្រុងផងដែរ ដែលធ្វើឲ្យអ្នក ស្រកទម្ងន់ និង ឡើងទម្ងន់ខុសពីធម្មតាផងដែរ។ ម្យ៉ាងវិញទៀត គ្រាន់តែទទួលទាន អាហារបរិមាណតិចប៉ុណ្ណោះ ក៏អាចធ្វើឲ្យប៉ះពាល់ ដល់តុល្យភាពទម្ងន់យ៉ាងខ្លាំងផងដែរ។ ដូច្នេះ ដើម្បីជៀសវាងបញ្ហាទាំងអស់នេះ លោកអ្នកគួរតែជាជៀសវាងទទួលទាន អាហារទាំង ៥ ប្រភេទខាងក្រោមជាប្រចាំថ្ងៃ ៖ 

១. ទឺកដោះគោ ៖ ពិតប្រាកដណាស់ ទឹកដោះគោ ជាអាហារដែល ផ្តល់អត្ថប្រយោជន៍ដល់សុខភាព លោកអ្នក ប៉ុន្តែលោកអ្នកដឹងទេថា វានឹងអាចរារាំង មិនឲ្យអ្នកស្រកទម្ងន់ បានឡើយ។ ក្នុងករណីដែលអ្នកធ្លាប់តែ ផឹកទឹកដោះគោ ក្រោយពេលពិសាបាយព្រឹក ឫ ល្ងាចរូច អ្នកគួរតែឈប់ទទួលទានវា ឲ្យបានរយៈពេលមួយខែ ហើយចាំមើលលទ្ធផលថាតើ វានឹងជួយអ្នកសម្រកទម្ងន់បានកំរិតណា។

២. អាហារដែលផ្អែម ៖ មនុស្សភាគច្រើន មានទម្លាប់ទទួលទាន របស់ដែលមានជាតិផ្អែម បន្ទាប់ពីពិសាបាយរួច។ ប៉ុន្តែលោកអ្នកដឹងទេថា វាមិនចាំបាច់ឡើយ ដែលត្រូវទទួលទានអាហារ ដែលផ្អែមទាំងនោះ ពីព្រោះវាអាចធ្វើឲ្យកម្រិត ជាតិស្ករ កើនឡើង។ ដូច្នេះ អ្នកគួរតែកុំទទួលទានវា ប្រចាំថ្ងៃ ហើយងាកមកទទួលទាន នៅថ្ងៃចុងសប្តាហ៍ជំនួសវិញ។

៣. អាហារសំរន់នៅពេលរសៀល ៖ តើលោកអ្នកធ្លាប់មានអារម្មណ៍ថាឃ្លានទេ នៅចន្លោះម៉ោង ៣ ឫ ៤ ដែលអ្នកគិតថា អាចទទួលទាន អ្វីបានទាំងអស់ ដោយមិនគិតថា វាល្អ ឫ មិនល្អសំរាប់សុខភាពឡើយ? ប៉ុន្តែការទទួលទាន បែបនេះ អាចធ្វើឲ្យអ្នកឡើងទម្ងន់ ដូច្នេះ លោកអ្នក អាចជៀសវាង ការបរិភោគអាហារសំរន់ ទាំងនេះ ដោយងាកមកទទួលទាន គ្រាប់ធញ្ញជាតិ ដែលមានជាតិប្រូតេអ៊ីនខ្ពស់ ដែលមិនធ្វើឲ្យអ្នកឆាប់ឃ្លានឡើយ។

៤.ដំឡូង ៖ យោងទៅតាម ការសិក្សាស្រាវជ្រាវ ធ្វើឡើងដោយសាកលវិទ្យាល័យ Harvard បានបង្ហាញថា ដំឡូងគឺជាអាហារ ដែលធ្វើឲ្យអ្នក ឡើងទម្ងន់ បានយ៉ាងលឿនបំផុត ប្រសិនបើអ្នកទទួលទានវាជាប្រចាំថ្ងៃ។ ដូច្នេះ លោកអ្នកគួរតែជៀសវាង ពិសាដំឡូង ជាប្រចាំថ្ងៃ ហើយងាកមក ទទួលទានអាហារណា ដែលមិនធ្វើឲ្យអ្នក ឡើងទម្ងន់លឿនវិញ ទើបជាការប្រសើរ។

៥. អាហារបំពង ៖ លោកអ្នកមិនគួរបរិភោគ អាហារបំពង ជាប្រចាំថ្ងៃឡើយ ដូចជាដំឡូងបំពងជាដើម។ មនុស្សមួយចំនួនគិតថា វាជាអាហារ មិនប៉ះពាល់ ដល់សុខភាព ប៉ុន្តែ វានឹងធ្វើឲ្យប៉ះពាល់ ដល់សុខភាព និង តុល្យភាពទម្ងន់ ប្រសិនបើអ្នកទទួលទាន វាប្រចាំថ្ងៃ។  ដូច្នេះ អ្វីដែលជា ជំរើសដ៏ល្អបំផុត គឺលោកអ្នកគួរតែ ទទួលទានអាហារ ដែលផ្តល់សារធាតុចិញ្ចឹម គ្រប់គ្រាន់ជាសជាង ប្រភេទអាហារបំពង ទើបជាការប្រសើរ។

ទាំងនេះ គឺជាអាហារទាំង ៥ ប្រភេទដែល លោកអ្នកមិនគួរ ទទួលទានប្រចាំថ្ងៃ។ បន្ទាប់ពីបានអាន នូវអាហារដែល គួរជៀសវាង ទទួលទានជាប្រចាំថ្ងៃហើយ សង្ឃឹមថាប្រិយមិត្ត នឹងអាចកាត់បន្ថយ និង ជៀសវាងអាហារ ទាំង ៥ ប្រភេទខាងលើនេះ ដើម្បីសុខភាពរបស់លោកអ្នក ៕



ប្រភព ៖ TimesofIndia

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]