សម្រាប់សម័យនេះ មានប្រទេសជាច្រើនសំបូរ ទៅដោយភោជនីយដ្ឋាន សណ្ឋាគារ និងក្លឹប។ តែបើសិនជានិយាយអំពីក្លឹបវិញ គឺក្មេងដែលមានអាយុក្រោម១៨ឆ្នាំ ត្រូវបានគេហាមឃាត់មិន ឲ្យចូលឡើយ។

ក៏ដូចជា Liu Yifan ដែលមានអាយុ១៧ឆ្នាំ មានបំណងចូលទៅក្លឹបកំសាន្ដ ប៉ុន្ដែត្រូវបានគេហាមឃាត់ ដូចនេះនាងក៏លូចប្រើអត្ដសញ្ញាណប័ណ្ណ អ្នកដទៃដើម្បីចូលក្លឹបកំសាន្ដនេះ។ សន្ដិសុខយាមនៅក្លឹបកំសាន្ដមួយដែល មានឈ្មោះថា The Powerhouse dance ជាអ្នកត្រួតពិនិត្យរាល់អត្ដសញ្ញាប័ណ្ណរបស់ ភ្ញៀវណា ដែលចូលក្នុងក្លឹបនេះ ព្រោះបើសិនជាក្រោមអាយុ១៨ឆ្នាំ ត្រូវបានគេហាមឃាត់ តែនៅពេលនោះត្រូវបានគេប្រទះឃើញថា រូបថតដែលដាក់នៅក្នុង អត្ដសញ្ញាប័ណ្ណរបស់ក្មេងស្រីមិនមែន ជារូបរាងនាងឡើយ។ សម្រាប់ពេលនេះនាងកំពុងតែជាប់ទោស ពីបទប្រើអត្ដសញ្ញាប័ណ្ណអ្នកដទៃ ដោយពុំមានច្បាប់ ពីអាជ្ញាធរ។ 

តើក្លឹបកំសាន្ដពិតជា សប្បាយរីករាយណាស់មែនទេ ទើបធ្វើឲ្យក្មេងស្រីម្នាក់ សុទ្ធចិត្ដខ្ចីអត្ដសញ្ញាប័ណ្ណអ្នកដទៃមកចូល រាំលេងកំសាន្ដ?

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]