នៅទីក្រុងស្ទូតហ្កាត Stuttgart ប្រទេសអាឡឺម៉ង់ តុលាការនឹងកាត់ក្តីករណីចម្លែកមួយ ដែលបុរសម្នាក់បានជួលអ្នក ជិតខាងម្នាក់ឱ្យរួមភេទ ជាមួយភរិយារបស់ខ្លួនដើម្បីឱ្យមានផ្ទៃពោះ។

បុរសនោះឈ្មោះ Demetrius Soupolos អាយុ ២៩ ឆ្នាំ ហើយភរិយារបស់គាត់ឈ្មោះ Traute ដែលជាអតីតបវរកញ្ញា ប្រចាំក្រុងស្ទូតហ្កាត។ ប្តីប្រពន្ធមួយគូនេះចង់មានកូនខ្លាំងណាស់ ប៉ុន្តែពេទ្យបានប្រាប់ Demetrius ថាគាត់អា មិនអាចមានកូនបាន ឡើយ។ Demetrius ហេតុតែចង់បានកូនពេក អង្វរភរិយា ឲ្យទៅរួមភេទជាមួយ បុរសជិតខាង ម្នាក់ឈ្មោះ Frank Maus អាយុ ៣៤ ឆ្នាំ ដើម្បីឲ្យភរិយាខ្លួនមានផ្ទៃពោះ។ Demetrius អាងថា Frank ជាបុរសមានប្រពន្ធ និងកួនពីរ ហើយមានរូបរាងប្រហាក់ប្រហែលខ្លួន ទើបសម្រេចចិត្តជ្រើសរើស Frank ជាបេក្ខជន។

រូបភាពខាងក្រោមគឺភរិយាលោក Demetrius ដែលជាអតីតបវរកញ្ញា ជារូបភាពដែលនាងចូលរួមកម្មវិធីបវរកញ្ញា

Demetrius ផ្តល់ ២៥០០ ដុល្លារដល់ Frank ឲ្យរួមភេទជាមួយភរិយាខ្លួន ៣ ដង ក្នុងមួយសប្តាហ៍ ក្នុង រយៈពេល ៦ ខែ មានន័យថាភរិយារបស់ Demetrius ត្រូវ រួមភេទជាមួយ Frank ចំនួន ៧២ ដង។

ប្រពន្ធ Frank មិនសប្បាយចិត្តសោះពេលដែល Frank ចេះតែបន្តការងារនេះពីមួយខែទៅមួយខែ ប៉ុន្តែ Frank ប្រាប់ប្រពន្ធថាខ្លួនធ្វើនេះដើម្បីលុយ ហើយទទូចឲ្យប្រពន្ធយល់ពីស្ថានភាព។

Frank បានរួមភេទជាមួយប្រពន្ធ Demetrius ៦ ខែជាប់គ្នាសឹងរាល់សប្តាហ៍ដោយមិនមានលទ្ធផល Demetrius មិនយល់ហើយបានទទូចឱ្យ Frank ទៅពិនិត្យនៅពេទ្យ ។ ពេទ្យបានប្រាប់ថា Frank នឹងក៏អាដែរ មិនអាចមាន កូនបានទេ។ ចុះកូនទាំងពីររបស់ Frank បានមកពីណា? ប្រពន្ធ Frank បានសារភាពអាថ៌កំបាំងថា កូនទាំងពីរនោះមិនមែនកូនរបស់ Frank ទេ។

Demetrius ក្តៅចិត្តនិយាយមិនចេញ ហើយដាក់ពាក្យប្ដឹង Frank ដែលបំពានកិច្ចសន្យា មិនអាចធ្វើឲ្យប្រពន្ធខ្លួនមាន ផ្ទៃពោះ ទារ Frank ឱ្យសងលុយវិញ ប៉ុន្តែ Frank មិនព្រមសងវិញទេ សំអាងថាខ្លួន បានធ្វើអ្វីដែល Demetrius ឲ្យធ្វើ Frank បន្តថាខ្លួនមិនបានធានាថានឹងធ្វើឲ្យប្រពន្ធ Demetrius មានផ្ទៃពោះនោះទេ គាត់គ្រាន់តែធានាថា នឹងរួមភេទឥត មានការការពារ មិនឲ្យខ្វះពី ៧២ ដងឡើយ។

រៀបចំដោយ Khmerload

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]