ថ្មីៗនេះ Nokia បានទទួលពានរង្វាន់ “មាស” ផ្នែកខាង ទូរស័ព្ទទំនើប (smartphone) និងពានរង្វាន់ “សំរិទ្ធ” ផ្នែកខាង ទូរស័ព្ទធម្មតា (mobile phone) នៅក្នុងប្រទេស ហ្វីលីពីន ។ នេះជាលើកទី១១ ដែល Nokia សម្រេចបាននៅក្នុងអំឡុងពេល ១១ ឆ្នាំជាប់គ្នាកន្លងទៅនេះ ។

អ្នកស្រី Yvonne Tey ដែលជានាយិកាពាណិជ្ជកម្ម នៃទស្សនាវដ្តី Reader’s Digest ប្រចាំនៅ ទ្វីបអាស៊ី បានប្រគល់ពាន រង្វាន់ខាងលើជូនអ្នកស្រី Nikka Abes តំណាង ក្រុមហ៊ុន Nokia ប្រចាំនៅប្រទេស ហ្វីលីពីន នៅក្នុងពិធីមួយ ដែលបានរៀបចំ ធ្វើឡើងនៅរមណីយដ្ឋាន Resorts World នៃទីក្រុងម៉ានីល កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១២ គឺនៅបន្ទាប់ពីពេលដែល ក្រុមហ៊ុនNokia នៅទីនោះ បានចេញលក់ ស្មាតហ្វូន Nokia Lumia ប្រកបដោយ ជោគជ័យរួចមក ។

សូមបញ្ជាក់ថា ផ្នែកស្ទាបស្ទង់មតិ ទៅលើយីហោផលិតផល ដែលអ្នកប្រើប្រាស់ មានការជឿជាក់របស់ ទស្សនាវដ្តី Reader’s Digest រយៈពេល ១៤ឆ្នាំកន្លងទៅនេះ បានក្លាយទៅជាស្ថាប័ន ម៉ាឃីតធីងមួយ ដែលសិក្សា ស្រាវជ្រាវទៅលើ ចំណង់ចំណូលចិត្ត របស់អ្នកប្រើប្រាស់ និង អ្វីដែលអ្នក ប្រើប្រាស់ទាំងនោះ ផ្តល់យោបល់ ទៅអ្នកប្រើប្រាស់ ដទៃទៀត ។

យោងតាម Ipsos ដែលជាក្រុមហ៊ុនស្រាវជ្រាវធំជាងគេលំដាប់លេខ៣ នៅក្នុងពិភពលោក បង្ហាញថា អ្នកចូលរួម ឆ្លើយកម្រង សំណួរសិក្សាស្រាវជ្រាវ នៅទ្វីបអាស៊ី ប្រមាណ ៧៤% ឯកភាពថា ការស្ទាបស្ទង់មតិ ដែលមានការចូលរួម ពីអ្នកប្រើប្រាស់ មានសារៈសំខាន់ណាស់ សម្រាប់ជួយឲ្យ អ្នកដទៃសម្រេចចិត្ត ទិញបាន ផលិតផលល្អ ។ អ្នកចូលរួមឆ្លើយតបនឹងសំណួរ សិក្សាស្រាវជ្រាវប្រមាណ ៥៩% បានបញ្ជាក់ថា ពួកគេមាន ទំនោរទិញ ផលិតផល ណា ដែលមានការបញ្ជាក់ពី Reader’s Digest Trusted Brand ៕

Photo by DAP-NEWS

Photo by DAP-News

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]