រាជ​ធានីភ្នំពេញ​​​ ៖យុវជន​​​ម្នាក់​​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​ដេក​ក្នុង​ថ្លុក​ឈាម​​​ បង្ក​​​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​​ដល់​អ្នក​ភូមិ​​​មក​ចោម​រោម​​មើល​ទាំង​ យប់​ ដោ​យ​សារ​​តែ​យុវជន​នេះ​បាន​យក​កាំ​បិត​​​ចិត​បន្លែ​​​​ចុង​ស្រួច​មក​​អារ​ .ក​ខ្លួន​​​ឯង​បំណង​ធ្វើ​​​អត្ត​ឃាត​​ ព្រោះ​តែ​​ប្រចណ្ឌ​ស្រី​ស្នេហ៍​​​របស់​ខ្លួន​ ។ ​ជាមួយ​​គ្នា​នេះ ​កាយ​វិការ​​​របស់​យុវជន​នោះ​ត្រូវ​​បាន​គេ​ដឹង​ថា​រូប​គេ​​ជា​​ជន​ញៀន​ ថ្នាំ​​​ផង​ដែរ ។ ​

ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​កាលពី​វេលា​​ម៉ោង​​​១​ និង​​​៣០​នាទី​​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃ​ទី​១៤ មិថុនា ​នៅ​ផ្លូវ​រទេះ​​ភ្លើង​​​ ក្នុង​សង្កាត់​​ទួល​សង្កែ ខណ្ឌ​ប្ញស្សី​កែវ ។ យុវជន​ខាង​លើ​​ឈ្មោះ​​សេង តាក់ អាយុ​​​២៦​ឆ្នាំ ​ជា​កម្មករ​សំណង់​ ស្នាក់នៅ​ផ្ទះ​​ជួល​ក្នុង​សង្កាត់​​ស្រះ​ចក ​ខណ្ឌ​ដូន​ពេញ និង​មាន​ស្រុក​កំណើត​​​នៅ ស្រុក​​​ឆ្លូង ខេត្ត​ក្រចេះ ​បាន​អារ.ក​​ខ្លួន​ឯង​​​បាញ់​ឈាម​​​ចេញមក​ក្រៅ​​​ដូ​ច​គេ​អារ​​.ក​​មាន់ ត្រូវ​បាន​គេ​​​​​បញ្ជូន​ទៅ​​​មន្ទីរពេទ្យ​​​ដើម្បី​សង្គ្រោះ​​​ ។

​តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​​ហេតុ​បាន​​ឱ្យ​ ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​យុវជន​​​​រូប​នេះ បាន​ប្រើ​ថ្នាំ​​ញៀន​ប្រភេទ​​​​យ៉ា​ម៉ា ហួស​កំណត់​ ព្រោះ​តែ​​ប្រចណ្ឌ​នឹង​ស្រី​ស្នេហ៍​​​របស់​ខ្លួន ​ដោយឃើញ​​​ជជែក​​គ្នា​ឮ​​ខ្លាំងៗ​​នៅ​ក្នុង​ផ្ទះ​ បន្ទាប់​​​មក​យុវជន​​​​​នោះ​បាន​​យក​កាំ​បិត​​ចិត​បន្លែ​​​ចុង​ស្រួច​មក​អារ ​.ក​ខ្លួន​ឯង​​បំណង​​សម្លាប់​ខ្លួន​​​ ។ ប្រភព​បាន​​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​​អារ​.ក​​​ខ្លួន​​ឯង​​ យុវជន​​​រូប​នេះ​ បាន​កាន់​កាំ​បិត​គំរាម​​ស្រី ស្នេហ៍​​ខ្លួន​មិន​​​ឱ្យ​ចូល​ក្បែរ​​​ដោយ​ព្រ​​មាន​ថា បើ​ហ៊ាន​​ចូល​ក្បែរ​​​គេ​នឹង​​ចាក់​សម្លាប់​​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]