សហរដ្ឋអាមេរិក មានផែនការសាងសង់ស្ថានីយ៍ ដែលមានបំពាក់ប្រព័ន្ធឃ្លាំមើល នៅលើភពព្រះច័ន្ទ នេះបើតាមការឲ្យ ដឹងពី កងយោធា អាមេរិក។

បេសកកម្មមួយ ដែលគេឲ្យ ឈ្មោះថា "Project Horizon" ត្រូវបានគេ ទំលាយ ឲ្យដឹងនៅ ថ្ងៃនេះ ជាថ្ងៃបុណ្យខួប គំរប់៥៤ឆ្នាំ នៃ ការចុះ ទៅជាន់ដី ភពព្រះច័ន្ទមុនគេ របស់លោក Neil Armstrong ដែល បេសកម្មក្នុងការសាងសង់ ស្ថានីយ៍ខាងលើនេះ គឺជាប្រយោជន៍ ដើម្បីសម្រួល ដល់ការទំនាក់ទំនង និង អង្កេតមើលភពផែនដីពី ឋានព្រះច័ន្ទ។


រូបភាពភពផែនដី ថតពីភពព្រះច័ន្ទដោយអាប៉ូឡូទី១១

យ៉ាងណាមិញ ផែនការខាងលើ មិនមែនគេ ទើបតែនឹកឃើញ ធ្វើនោះទេ គឺអាមេរិកធ្លាប់គ្រោងធ្វើតាំង ពីឆ្នាំ ១៩៥៩ មកម្ល៉េះ ដែលមាន សរសេរ ក្នុងរបាយការណ៍មួយ មានកំរាស់ជាង ១០០ទំព័រ។

បេសកកម្ម "Project Horizon" ក៏មានផែនការ ធ្វើប្រព័ន្ធសព្វាវុធបំពាក់ នៅលើភពព្រះច័ន្ទផងដែរ ដើម្បីអោយទាហានមាន លទ្ធភាព បាញ់ ទំលាក់ អាចមន៍ផ្កាយ តូច ធំ ដែលអាចបង្ក ការប៉ះទង្គិច ដល់ ភពផែនដី។

ផែនការដែលប្រកាស ជាចំហដដែលនេះ ក៏ប្រាប់ ឲ្យដឹងផងដែរ ពីការព្យាយាមរបស់ អាមេរិក ក្នុងការស៊ើបអង្កេត ពីផលប៉ះពាល់ នៃបន្ទុះ អាវុធនុយក្លេអ៊ែរ ទៅលើបរិយាកាសជុំវិញ ភពព្រះច័ន្ទ និងជាពិសេស ផលប៉ះពាល់នៅ លើភពព្រះច័ន្ទតែម្តង។

បើទោះបីជា មិនមានការផ្ទុះ ថាមពលនុយក្លេអ៊ែរណាមួយ កើតឡើងក៏ពិតមែន ប៉ុន្តែគេត្រូវតែប្រុងប្រយ័ត្ន ជាមុនក្នុងករណីវា អាចកើត ឡើង ព្រោះគេខ្លាច ការសាយភាយ របស់វាផ្តល់ផលប៉ះពាល់ ដល់ជីវៈមាន ជីវិតនៅទីនោះ។


លោក Neil Armstrong មនុស្សទី១ដែលទៅជាន់ដីភពព្រះច័ន្ទ



ប្រភព៖ បរទេស

ដោយ៖ វីរ៉ុត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]