វីដេអូឃ្លីបមួយត្រូវបាន អ្នកលេងអិនធើណិតជាច្រើនធ្វើការរិះគន់ អ្នកបើកបរយ៉ាងខ្លាំង ដោយសារតែអ្នកបើកបររថយន្ត បន្កហេតុនោះជាប៉ូលិសចរាចរណ៍ ប៉ុន្តែបែរជាធ្វើអោយអ្នក ដ៏ទៃមានរបួសដោយសារខ្លួនទៅវិញ។

តាមប្រភពព័ត៌មានបានអោយដឹងថា វីដេអូឃ្លីបដែលមានរយៈពេល ២ នាទី មួយត្រូវបានចែកចាយពាសពេញ គេហៈទំព័រចែករំលែកវីដេអូ ក៏ដូចជាបណ្តាញទំនាក់ទំនងសង្គម ផងដែរ។ បើយើងមើលទៅតាមវីដេអូនេះ យើងនឹងបាន ឃើញហេតុការណ៍ មួយដែលមានរថយន្ត(រថយន្តទី ១)របស់ ប៉ូលិសចរាចរណ៍ម្នាក់ដែលមិនត្រូវបាន គេបញ្ជាក់អត្តសញ្ញាណ បានបើកវ៉ារថយន្តមួយទៀត ហើយបានបង្កអោយរថយន្តទី ២ បាត់បង់ម្ចាស់ការ ធ្វើអោយរថយន្តរេរចង្កូតទៅបុក រនាំងចែកផ្លូវ បណ្តាលអោយប្រពន្ធនិង កូនអាយុ ៧ ខែរបស់ ម្ចាស់រថយន្តទី ២ របួសស្រាលទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាដែរ​?

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]