ខេត្តកណ្តាល​ ៖ ​កម្ម​ករ​សំណង់​ពីរ​នាក់​បាន​បើក​ឆាក​ប្រយុទ្ធ​​គ្នា​​យ៉ាង​​ស៊ី​សាច់​ហុត​ ឈាម ដោយ​ប្រើ​ដំបង​ជាអាវុធ​ ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​​​ទាំង​សង​ខាង​ហូរឈាម​ជោក​ខ្លួន​ដោយ​សារ​តែ​មាន​ ទំនាស់​ពាក្យ​សម្តី​គ្នា​រឿង​​នាំ​ទៅរក​ស្រី​​វ៉ៃ​ស៊ិច​មិន​បាន កាល​ពីវេលា​ម៉ោង​១២​និង​៣០​នាទី​​ថ្ងៃត្រង់​ថ្ងៃទី​១៤ មិថុនា ​នៅភូមិ​លេខ​១ ឃុំ​ស្វាយ​​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ ​ក្រោយ​ពី​កើតហេតុ​​ជន​ទាំង​ពីរ​នាក់​ត្រូវបាន​ប៉ូលិស​​នាំ​យក​ទៅ​ព្យាបាល​​ នៅ​មន្ទីរ​ពេទ្យ​​បង្អែក​​ស្រុក​ស្អាង ។

​បុរស​ទាំង​ពីរ​នាក់​ត្រូវ​បាន​​គេ​ស្គាល់​​ថា ម្នាក់​ឈ្មោះ​​ភួង ផល អាយុ​​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដើម​ព្រីង ឃុំ​​កោះ​​ខែល ​ស្រុក​ស្អាង និង​​ម្នាក់​ទៀត​​ឈ្មោះ​​សួង រុន អាយុ​៣៩​ឆ្នាំ ​នៅភូមិ​​ទួល​ក្រសាំង ​ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ​អ្នក​ទាំង​ពីរ​នាក់​ធ្វើ​​ជា​កម្ម​ករ​សំណង់​​នៅ​ភូមិ​កើត​ហេតុ​ជា​មួយ​ គ្នា។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]