ប្រភពព័ត៌មាន ដេលីម៉េល របស់អង់គ្លេស បានធ្វើការបង្ហើប ឲ្យដឹងកាលពីពេលថ្មីៗនេះថា Foxconn ដែលជាក្រុមហ៊ុនល្បី ខាងទទួលផលិតទូរស័ព្ទដៃទំនើប របស់ក្រុមហ៊ុន Apple នោះ ទើបតែបានបញ្ជាក់ឲ្យដឹងថា Foxconn បានជួលបុគ្គលិកថ្មី ចំនួន ១សែននាក់ សំរាប់ ទទួលបន្ទុក ក្នុងការផលិតទូរស័ព្ទ ស្មាតហ្វូន សេរ៊ីថ្មីចុងក្រោយ iPhone 6 របស់ Apple ហើយ។

ប្រភពដដែល បានឲ្យដឹងទៀតថា ទូរស័ព្ទ iPhone 6 ប្រភេទ ទំហំអេក្រង់ ៤.៧អ៊ីង ត្រូវបានគេរំពឹងទុកថា នឹងចាប់ផ្តើមការផលិត នៅសប្តាហ៍ក្រោយនេះហើយ ខណៈដែល មានការរំពឹងមួយទៀតដែរថា ទូរស័ព្ទ iPhone 6 នេះ អាចនឹងមាន Version អេក្រង់ ទំហំរហូតដល់ ៥.៥អ៊ីង មួយប្រភេទទៀត នឹងចាប់ផ្តើម ការផលិត នៅរយៈពេល ៣សប្តាហ៍ខាងមុខទៀត ផងដែរ។

របាយការណ៍ ចុងក្រោយមួយទៀតផងដែរ បានបង្ហាញថា iPhone 6 ទំហំ ៥.៥អ៊ីង នឹងមិនអាចរួចរាល់ ក្នុងការបញ្ជាទិញបាននោះទេ រហូតដល់ឆ្នាំ ២០១៥។ ចំណែកឯ iPhone 6 សេរ៊ីអេក្រង់ ទំហំ ៤.៧អ៊ីង វិញ ត្រូវបានអ្នកជំនាញវិភាគថា ក្រុមហ៊ុន Apple អាចនឹងកំពុង ជួបប្រទះបញ្ហាខ្លះ ជាមួយការផលិត សំបក និង អេក្រង់ តែយ៉ាងណាក្តី អាចនឹងរួចរាល់ នៅក្នុងឆ្នាំនេះ។

យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតផងដែរនោះ គឺព័ត៌មាន ដែលលេចលឺមកថា កញ្ចក់អេក្រង់ខាងមុខរបស់ iPhone 6 នឹងប្តូរមកប្រើ កញ្ចក់ប្រភេទ Sapphire ដែលជួយឲ្យមានភាពរឹងមាំខ្លាំង និង មិនងាយឆ្កូត ទៀតផង។ នៅខាងក្រោម មានវីដេអូបង្ហាញ អំពីកញ្ចក់អេក្រង់ របស់ iPhone 6 និង មានភាគរយច្រើន ដែលត្រូវគេជឿជាក់ថា iPhone 6 នឹងមានរូបរាង ក៏ដូចជា អេក្រង់ បែបនោះមែន៕ ដើម្បីជ្រាបច្បាស់ សូមប្រិយមិត្តតាមដាន វីដេអូនៃការបង្ហាញជូន ខាងក្រោមនេះ ៖







ប្រភព៖ Dailymail

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]