វេបសាយឡូយម្ម៉ង ជាវេបសាយខ្មែរដែលលោកអ្នកអាចដោនឡូតយក កម្មវិធី និង ហ្គេម សំរាប់ប្រើក្នុងកុំព្យូទ័រ និង ទូរស័ព្ទដែលប្រើប្រព័ន្ធ អេនឌ្រ័យ (Android) ។ មិនតែប៉ុណ្ណោះលោកអ្នកអាចទាញយក កម្រងចម្រៀងពិរោះៗ របស់តារាល្បី ៗ និង ចម្រៀងបែប រីមីក (Remix) ជាតិ និង អន្តរជាតិទៀតផង។ វេបសាយនេះឡូយព្រោះងាយស្រួលដោនឡូត និង មានអ្វីៗ ថ្មីជាច្រើន ។

ចំនុចថ្មី១ របស់វេបសាយនេះ គឺគេឃើញមានការដាក់អោយ ដោនឡូតនូវកម្មវិធីកំចាត់មេរោគ ដែលល្អមួយមានឈ្មោះថា ‹Malwarebytes Anti-Malware› ដែលមានលទ្ធភាពខ្ពស់សំរាប់កំចាត់ មេរោគដែលអាចឆ្លងតាមការបើក វេបសាយដែលគ្មានសុវត្ថិភាពលើ អ៊ីនធើណេត ។

កម្មវិធី ‹Malwarebytes Anti-Malware› ត្រូវបានបែងចែកជា ២៖ មួយលោកអ្នកត្រូវបង់ថ្លៃ និង មួយទៀតលោកអ្នកមិនត្រូវបង់ថ្លៃទេ។ ភាពខុសគ្នារវាងបំណែងចែកនេះ គឺគ្រាន់តែកម្មវិធីនេះដែលបង់ថ្លៃ វាមានការប្រឆាំងនឹងមេរោគផ្ទាល់ ដែលភាសាអង់គ្លេសហៅថា ‹Real-time Protection› ។ តែកុំព្រួយ លោកអ្នកអាននៅតែមានលទ្ធភាព ប្រើកម្មវិធីនេះដែលឥតគិតថ្លៃបាន តាមការណែនាំរបស់ វេបសាយឡូយម្ម៉ងដូចខាងក្រោមនេះ៖

១. លោកអ្នកត្រូវស្គែន (Scan) កុំព្យូទ័ររបស់លោកអ្នក ជាមួយនឹងកម្មវិធីខាងលើនេះ ១ រឺ ២ ដងក្នុង ១សប្តាហ៍។ ហើយរាល់ពេលស្គែនចប់ លោកអ្នកត្រូវ រីស្តាត (Restart) កុំព្យូទ័រ។

២. លោកអ្នកត្រូវប្រើប្រាស់កម្មវិធីខាងលើនេះជាមួយកម្មវិធីកំចាត់មេរោគមួយទៀត ដូចជា ‹ AntiVir Personal 12.0.0.1125› រឺ ‹ Avast! Free Antivirus 7.0.1426› ព្រោះថាកម្មវិធី ២ នេះអាចអោយលោកអ្នកមាន ការប្រឆាំងផ្ទាល់បាន (Real-time Protection) ។

នេះជាលីងសំរាប់ទាញយកកម្មវិធីកំចាត់មេរោគដែលរៀបរាប់ខាងលើនេះ៖
http://www.loymong.com/search/label/Anti%20Malware?&max-results=8

ចំនុចថ្មី ១ ទៀតគឺ លើវេបសាយនេះ មានកម្រងចម្រៀងសម័យថ្មី និង សម័យចាស់ៗ ជាច្រើន ។

នេះជាលីងសំរាប់ទាញយក កម្រងចម្រៀងថ្មីៗ៖ http://www.loymong.com/search/label/Khmer%20Collection?&max-results=8

អត្ថបទផ្ដល់ដោយ វេបសាយឡូយម្ម៉ង 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]