វៀតណាម៖ កាលពីពេល ថ្មីៗនេះ ក្នុងបណ្តាញ អ៊ីនធើណេត ហាក់ដូចជា មានភាពកក្រើកទៀតហើយ ជាមួយនឹង រូបថត របស់នារី រូបមិនសូវស្អាតម្នាក់ បានប្រែក្លាយជាស្រី ស្អាត បន្ទាប់ពី វះកាត់កែសម្ផស្សរួច ដែលនារីៗ គ្រប់រូបប្រាថ្នា ចង់បាន។

នារីជនជាតិ វៀតណាមម្នាក់នេះ មានឈ្មោះថា Ta Thu Trang អាយុ ២៤ឆ្នាំ រស់នៅ ទីក្រុងហាណូយ ដែលនាងបាន ធ្វើការកែប្រែ មុខមាត់ ពីមនុស្ស ស្រីម្នាក់ដែល មិនស្អាត ក្លាយជាស្រីស្អាត និងបាន ធ្វើការបង្ហោះ នូវរូបភាព ជាច្រើន ដែលបង្ហាញពី រូបភាពមុនពេល និងក្រោយ ពេលវះកាត់ ក៏ដូចជារូបភាព ក្នុងអំឡុងពេល ធ្វើការវះកាត់ផងដែរ។ នាងបានធ្វើ ការវះកាត់ ត្រង់ច្រមុះ និងចង្កា ដែលមើលទៅ ប្រៀបដូចជា មនុស្សពីរ ផ្សេងគ្នា។ យ៉ាងណាមិញ វាមិនត្រឹមតែធ្វើ ឲ្យមុខមាត់នាង ស្អាតប៉ុណ្ណោះទេ តែវាបានធ្វើ ឲ្យហាងតុបតែង មុខនិងស្ប៉ា របស់នាងមាន ភាពរីកចំរើន យ៉ាងខ្លាំង ផងដែរ៕

(យ៉ាងណាមិញ មិនដឹងថា សុវត្ថិភាពក្នុងការវះកាត់នេះ អាចស្ថិតស្ថេរ ឬក ផ្តល់ផលអាក្រក់ ទៅថ្ងៃក្រោយ យ៉ាងណានោះទេ ហេតុនេះ សូមធ្វើការគិតពិចារណា និង សំរេចចិត្ត ឲ្យបានត្រឹមត្រូវ ជៀសវាង មានការស្តាយក្រោយទៅថ្ងៃក្រោយ)

ចង់ដឹងថា មុនពេលវះកាត់ និង ក្រោយពេលវះ កាត់ខុសគ្នាខ្លាំង កំរិតណា តោះទៅទស្សនា រូបភាពទាំងអស់គ្នា៖










ប្រភព asiantown

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]