រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​ត្រូវ​បាន​ក្រុម​សណ្តាប់ធ្នាប់​​សាលាខណ្ឌដូនពេញ នាំគ្នា​ចាប់​ខ្លួន​ប្រគល់​ឱ្យ​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ កាលពី​វេលា​ម៉ោង១​រសៀល​ថ្ងៃទី​​១៤ មិថុនា ២០១២ ​ដោយ​សារ​​ជននោះ​បានធ្វើ​សកម្ម​ភាពចាប់​​រំលោភ​​សេព​សន្ថវៈ​លើ​នារី​ម្នាក់​ កាលពី​ឆ្នាំ ២០០៨ ​នៅភូមិ​សំប៉ាន​លើ ឃុំ​​​ព្រែក​អំបិល ​ស្រុក​ស្អាង ខេត្ត​កណ្តាល ហើយ​​គេច​ខ្លួន​មក​រស់​នៅ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ។

​ជនសង្ស័យ​​ដែល​ត្រូវចាប់ខ្លួន​ឈ្មោះ​ហួន ប្រុស អាយុ​​៣២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​ទួល​សង្កែ ​សង្កាត់ទួលសង្កែ ខណ្ឌឫស្សី​កែវ ​មាន​ស្រុក​​កំណើតភូមិ​​ក្រាញ់​ ឃុំ​ព្រែក​​អំបិល​ស្រុក​ស្អាង ខេត្តកណ្តាល ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]