ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនធំមានសិទ្ធិ នាំចូលផ្តាច់មុខនូវផលិតផល Apple មកកាន់ទីផ្សារនៃ ព្រះរាជាណាចក្រ កម្ពុជានាពេលបច្ចុប្បន្ន បានក្លាយទៅជា ក្រុមហ៊ុនដែលទទួលសិទ្ធិ ស្របច្បាប់ពីក្រុមហ៊ុន Apple  បាននាំចូលទូរស័ព្ទ ទំនើបម៉ាក iPhone ជាផ្លូវការហើយ នៅថ្ងៃទី18 ខែកក្កដា ឆ្នាំ ២០១៤នេះ។ព័តមានដ៏សំខាន់ នឹងគួរឲ្យមានមោទនភាព បំផុតសំរាប់ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនដំបូង ទទួលបានសិទ្ធិនាំចូលនេះ។

ការសម្ភោធជាផ្លូវការប្រព្រឹត្តឡើង នៅថ្ងៃទី18 ខែកក្កដា ឆ្នាំ ២០១៤ នៅ  ហាង iOne កាណាឌីយ៉ា ជាន់ផ្ទាល់ដី អគារពាណិជ្ជកម្ម កាណាឌីយ៉ា មហាវិថីព្រះមុនីវង្ស កែងផ្លូវក្រមួនស ក្រោមការចូលរួមយ៉ាង ច្រើនកុះករពីអ្នកគាំទ្រផលិតផល Apple និងអតិថិជនរបស់ ក្រុមហ៊ុន iOne ។
អតិថិជនទាំងអស់ អាចទិញ ទូរសព្ទ័ iPhone ដោយមានសិទ្ធិធានា ស្របច្បាប់នៅហាង iOne បានហើយ និង ចូលរួមរីករាយ ជាមួយកម្មវិធីជាច្រើនដូចជា ការទទួលបានថ្ម សាកសំរាប់ iPhone ចំនួន 60  គ្រឿង សំរាប់អតិថិជន 60 នាក់ដំបូង។ អតិថិជន គ្រាន់តែបង្ហាញទូរសព្ទ័ iPhone, iPad, iPod តែប៉ុណ្ណោះ។ អ្វីដែលរឹតតែពិសេស ទៅទៀតនោះ អតិថិជនអាច ឈ្នះរង្វាន់ កាសស្តាប់ភ្លេងម៉ាក B&O ដែលមានតំលៃ $159 ចំនួន 2រង្វាន់ បន្ថែមទៀត សំរាប់អ្នកដែលថតរូប បានឡូយ ប្រកបដោយភាពចៃ្នប្រឌិត បានស្អាតជាងគេជាមួយ iPhone ។

តំណាងអោយក្រុមហ៊ុន iOne សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះអតិថិជនដែល តែងតែគាំទ្រក្រុមហ៊ុន iOne ក៏ដូចជា ផលិតផល Apple។

សូមបញ្ជាក់ថាក្រុមហ៊ុន iOne គឺជាក្រុមហ៊ុនដ៏ធំមួយតែមួយគត់ នៅក្នុង ទីផ្សារ បចេ្ចកវិទ្យារបស់ ព្រះរាជាណាចក្រកម្ពុជា ដែលមានបទពិសោធន៍ ជោគជ័យជាច្រើនឆ្នាំមកហើយ ជាមួយនឹងការនាំចូល និងចែកចាយផលិតផល Apple ជាច្រើនប្រភេទ រួមមានដូចជា ឧបករណ៍ iPad ឧបករណ៍ចាក់ភ្លេង iPod ម៉ាស៊ីនកុំព្យូទ័រយួរដៃ និងលើតុម៉ាក Apple ទូរស័ព្ទ Accessories ក៏ដូចជា Accessories មួយចំនួនទៀត។ ហើយថែមទាំងមាន មជ្ឈមណ្ឌលសេវាកម្ម សំរាប់បំរើជូនអតិថិជន ដែលផ្តល់សិទ្ធិពីក្រុមហ៊ុន Apple ទៀតផង។

បច្ចុប្បន្ននេះក្រុមហ៊ុន iOne មានចំនួន 6 សាខានៅទូទាំងព្រះ រាជាណាចក្រកម្ពុជា ដែលសាខាទីមួយ iOne Canadia មានអាស័យដ្ឋានស្ថិត នៅជាន់ផ្ទាល់ដីអគារ ពាណិជ្ជកម្មកាណាឌីយ៉ា មហាវិថីព្រះមុនីវង្ស កែងផ្លូវក្រមួនស ទូរស័ព្ទលេខ 023 99 88 89, សាខាទីពីរ iOne Sovanna មានទីតាំងស្ថិតនៅ ជាន់ផ្ទាល់ដីផ្សារទំ នើបសុវណ្ណា លេខទូរស័ព្ទ 023 99 31 81, សាខាទីបី iOne Ratana មានទីតាំង ស្ថិតនៅជាន់ ផ្ទាល់ដីផ្សារទំនើប រតនាផ្លាហ្សា តាមបណ្តោយមហាវិថី សហព័ន្ធរូស្ស៊ី លេខទូរស័ព្ទ 023 88 31 01 សាខាទីបួន iOne Monivong មានអាស័យដ្ឋានស្ថិត នៅអគារលេខ 463 មហាវិថីព្រះមុនីវង្ស ខាងត្បូងអតីតក្រសួង ទេសចរណ៍ ទូរស័ព្ទលេខ 023 22 22 40, និងសាខាទីប្រាំ iOne Siem Reap មានអាស័យដ្ឋាន ស្ថិតនៅផ្សារទំនើប Lucky Mall ជាន់ទី 2 ផ្លូវស៊ីវត្ថា មណ្ឌល 2 សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប ទូរស័ព្ទលេខ 063 76 10 19 ហើយនិង iOne Service Center ថ្មីនេះគឺមាន ទីតាំងស្ថិតនៅជាន់ទី 2 អគារលេខ 25 តាមបណ្តាយមហាវិថី ម៉ៅសេទុងជាប់នឹង ស្ថានអគ្គរដ្ឋទូតឡាវ ទូរស័ព្ទលេខ 023 99 75 75៕


បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ