អាហ្សង់ទីន៖ ទោះបីជា ក្រុមជម្រើសជាតិអាហ្សង់ទីន មិនបានក្លាយជា ម្ចាស់ពានរង្វាន់ World Cup 2014 ក៏ដោយ ក៏ក្រុមជម្រើស អាហ្សង់ទីន ដណ្តើមបានចំណាត់លេខ ២ ហើយកីឡាករឆ្នើម Messi ថែមទាំងទទួលបាន រង្វាន់បាល់មាស ជាកីឡាករលេងល្អប្រចាំ World Cup 2014 តែម្នាក់គត់ ដែលនេះអាចជា មោទនភាព របស់ប្រទេសអាហ្សង់ទីនផងដែរ ។

ប៉ុន្តែអ្វីដែលពិសេស លើសពីនេះទៀតនោះ  តាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថាវាពិតជារឿងគួរកោតស្ញប់ស្ញែង ដល់ទឹកចិត្តសប្បុរសធម៌ របស់ ក្រុមជម្រើសអាហ្សង់ ទីន ដែលបាន សុខចិត្តយកប្រាក់ជាច្រើន ម៉ឺនដុល្លារ ដែលដកចេញពី ប្រាក់រង្វាន់សំរាប់ចំណាត់លេខ២ ក្នុងការ ប្រកួត World Cup នេះទៅ បរិច្ចាកឲ្យ មន្ទីរពេទ្យកុមារមួយកន្លែង សំរាប់ជួយដល់ កុមារដែលកើតជំងឺ មហារីក ដែលត្រូវការជំនួយ ជាចាំបាច់ផងដែរ។

ការបរិច្ចាកប្រាក់ នេះគឺធ្វើឡើងដោយស្ម័គ្រចិត្តពី កីឡាករទាំងអស់ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ដែលបានដឹកនាំដោយ ប្រធានក្រុម ជម្រើសជាតិ អាហ្សង់ទីន Lionel Messi ។ បន្ទាប់មកពួកគេ នឹងធ្វើការផ្តល់ប្រាក់ឲ្យ មន្ទីរពេទ្យ Garrahan ក្នុងប្រទេសអាហ្សង់ទីន ដោយផ្តល់ តាមរយៈមូលនិធិរបស់ កីឡាករ Messi ដែលគាត់បានបង្កើត  ដើម្បីជួយដល់មន្ទីរពេទ្យកុមារនេះ តាំងពីឆ្នាំ២០១០មកម្ល៉េះ ។

យ៉ាងណាមិញសម្រាប់ប្រាក់ដែល ត្រូវបរិច្ចាកគឺ ១៣៥,០០០ ដុល្លារអាមេរិក ផ្តល់ទៅឲ្យ មណ្ឌលព្យាបាលមហារីកកុមារ ក្នុងមន្ទីរពេទ្យ Garrahan ក្នុងតំបន់ Buenos Aires ។ ប្រាក់បរិច្ចាកទាំងនេះនឹងត្រូវចំណាយទៅលើដូចជា ការធ្វើឲ្យប្រសើរឡើងនូវការថែទាំសុខភាព កុមារកើតមហារីក ព្រមទាំង បន្ថែមគ្រែដេក សំរាប់កុមារជាច្រើនទៀត និង ទិញបន្ថែមនូវថ្នាំសំរាប់ព្យាបាលជាច្រើនផងដែរ ៕



រូបភាពៈ ក្រុមជម្រើសជាតិ អាហ្សង់ទីន និង កីឡាករ Messi ពេលប្រកួតនៅ World Cup

រូបភាពៈ មន្ទីរពេទ្យ Garrahan ក្នុងប្រទេសអាហ្សង់ទីន

ប្រភព ៖ បរទេស
ដោយ ៖  ទីន
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]