យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្លិបបាល់ទាត់បីសាចក្រហម Manchester United កំពុងតែត្រៀមខ្លួន ដេញថ្លៃយកកីឡាកូឡំប៊ី វ័យ២៣ឆ្នាំ James Rodriguez ក្នុងតម្លៃខ្លួន ៦៣លានផោន (ប្រមាណ១០០លានដុល្លារ) ដែលលេងឲ្យក្លិបបាល់ទាត់ AS Monaco នៅក្នុងរដូវកាល ដោះដូរកីឡាករនេះ ខណៈ James Rodriguez ក៏ជាមុខសញ្ញា របស់ក្លិបបាល់ទាត់ Real Madrid ផងដែរ។

ខ្សែបំរើរបស់ក្លិបបាល់ទាត់ AS Monaco នេះ បានធ្វើឲ្យក្លិបបាល់ទាត់នៅអ៊ឺរ៉ុបជាច្រើន ចាប់អារម្មណ៏ទៅលើរូបគេ បន្ទាប់ពីការលេង នៅក្នុងព្រឹត្តិការណ៏ World Cup 2014 ក្នុងប្រទេសប្រេស៊ីល ខណៈកីឡាកររូបនេះ ស៊ុតបញ្ចូលទីបានចំនួន៦គ្រាប់ និងជួយឲ្យមិត្តរួមក្រុម ស៊ុតបាល់បញ្ចូលទី បានចំនួន២គ្រាប់ទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានលេចលឺព័ត៌មាន អំពីការព្រមព្រៀងគ្នា រវាងភ្នាក់ងាររបស់កីឡាករ James Rodriguez ពីការចាកចេញពី ក្លិបបាល់ទាត់ AS Monaco ទៅកាន់ក្លិបបាល់ទាត់ Real Madrid ខណៈកីឡាកររូបនេះ បានបង្ហាញពីបំណងប្រាថ្នាខ្លួន ថាចង់លេងឲ្យក្លិបបាល់ទាត់ នៃប្រទេសអេស្ប៉ាញ នៅក្នុងរដូវកាលនេះ។

គួរបញ្ជាក់ផងដែរថា ក្លិបបាល់ទាត់ Real Madrid អាចនឹងទិញយក កីឡាករ James Rodriguez ប្រសិនបើក្លិបនេះ លក់កីឡាករខ្សែបំរើ Angel di Maria ខណៈកីឡាកររូបនេះ ក៏ជាមុខសញ្ញា របស់ក្លិបបាល់ទាត់ Manchester United និង Paris Saint-Germain ចង់បានដែរ។

យ៉ាងណាក៏ដោយ កីឡាករវ័យ២៦ឆ្នាំ Angel di Maria មិនបានរំពឹងថា នឹងលេងនៅក្នុងក្របខ័ណ្ឌ English Premier League ឡើយ។ ចំនែកឯគ្រូបង្វិក របស់ក្លិបបាល់ទាត់ Manchester United លោក Louis van Gaal កំពុងតែធ្វើការដោះដូរកីឡាករ ហើយក៏កំពុងតែ តាមប្រមាញ់យក កីឡាករខ្សែបំរើ James Rodriguez ផងដែរ៕

មានតែចាំមើលទេ ថាតើ Manchester United ឬ Real Madrid ដែលអាចប្រមាញ់យក ខ្សែបំរើ James Rodriguez រូបនេះបាន?

កីឡាករខ្សែបំរើ James Rodriguez

កីឡាករខ្សែបំរើ Angel di Maria

ប្រភព ៖ បរទេស

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]