កាលពីពេលថ្មីៗនេះ2NE1 បានបំបែកនូវឯកត្ដកម្មមួយ គឺ ជាក្រុមតារាចម្រៀងស្រីកូរ៉េដំបូងបង្អស់ ក្នុងការធ្វើដំណើរច្រៀងជុំវិញពិភពលោក។

ការវិវឌ្ឍន៍ថ្មី នៃក្រុមតារាចម្រៀងដ៏ធំ របស់ប្រទេសកូរ៉េ និងធ្វើការបើកឆាកជា លើកដំបូងនៅ ថ្ងៃទី ២៨ និង២៩ ខែកក្កដា នៃកីឡាអូឡាំពិក Gymnastics Arena នៅក្នុងទីក្រុង សេអ៊ូល​។ ក្រុមតារាស្រីនេះបានប្រកាសថា ពួកគេនឹងធ្វើ ដំណើរនិងឈប់១០ទីក្រុង ដោយឆ្លងកាត់៧ប្រទេសក្នុងអាស៊ី អាមេរិច និងអឺរ៉ុប។

សម្រាប់ក្រុមតារាចម្រៀងនេះ ត្រូវបានគេប្រកាស និងទទួលស្គាល់ថា ក្រុមនេះបានទទួលនូវប្រជាប្រិយភាព ជាខ្លាំងនៅក្នុងប្រទេសកូរ៉េ ហើយក៏បន្ថែមនូវប្រជាប្រិយរបស់ខ្លួន ដោយការដើរជុំវិញពិភពលោកថែមទៀតផង៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]